ខ្យល់ព្យុះនិងទឹកជំនន់នៅប្រទេសហ្វ៊ីលីពីនសម្លាប់មនុស្ស២៣នាក់
ចំនួនមនុស្សស្លាប់ ដោយសារខ្យល់ព្យុះ និងទឹកជំនន់អស់ពេល៤ថ្ងៃកន្លងមកនេះនៅប្រទេស ហ្វ៊ីលីពីន បានឡើងដល់ចំនួន២៣នាក់ហើយមកទល់ពេលនេះ។
មានពលរដ្ឋជាង ១សែន៥ម៉ឺននាក់ នៅទូទាំងប្រទេស បានបង្ខំចិត្តចាកចេញពីលំនៅដ្ឋានរបស់ពួកគេ។
តំបន់ដែលរងការប៉ះពាល់ខ្លាំងបំផុតដោយសារទឹកជំនន់នេះ គឺតំបន់នៅជុំវិញទីក្រុងម៉ានិល៕ (Radio Australia)