រញ្ជួយដីនៅឥណ្ឌូណេស៊ី អ្នកស្លាប់ឡើងដល់ជាង 100នាក់
សារព័ត៌មាន Cambodia News/
ឥណ្ឌូណេស៊ី (០៩ ធ្នូ ២០១៦) ៖ ការរុករកនៅបន្ដនាថ្ងៃទី៨ ធ្នូ នៅកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី ក្រោយការរញ្ជួយដីខ្លាំងមួយកាលពីថ្ងៃទី៧ ធ្នូ បណ្ដាលឱ្យមនុស្សស្លាប់ឡើងដល់ជាង១០០នាក់ ហើយមនុស្សជាង៧០០នាក់ទៀតរងរបួស ។
ការរញ្ជួយដីកម្លាំង៦,៥រីស្ទ័រ ធ្វើឱ្យញ័ររង្គើក្នុងខេត្ដអាសេ ស្ថិតនៅចុងខាងជើងនៃកោះស៊ូម៉ាត្រា ។ កាលពីខែធ្នូ ឆ្នាំ២០០៤ មនុស្សដល់ទៅ១២.០០០នាក់ ស្លាប់នៅទីនោះដោយសារការរញ្ជូយដីខ្លាំងដល់ទៅ៩,២រិស្ទ័រ ញុំងឱ្យមានស៊ូណាមីខ្លាំងក្លាមួយ ។ ចំណុចកណ្ដាលនៃការរញ្ជួយដីលើកនេះ ស្ថិតនៅក្រុង PIDI JAYA ដែលមានប្រជាជនប្រមាណ១៤០.០០០នាក់ ។
នាថ្ងៃទី៨ ធ្នូ អាជ្ញាធររាយការណ៍ពីតុល្យការថ្មីនៃជនរងគ្រោះដោយអ្នកស្លាប់ឡើងដល់១០២នាក់ ហើយមនុស្សជាង៧០០នាក់រងរបួស រួចច្រើនពាន់នាក់ ជម្លៀសខ្លួនចេញ ។ ការកាយរុករកនាថ្ងៃទី៨ ធ្នូ ផ្ដោតត្រង់ផ្សារមួយដែលរលំបាក់ ហើយមនុស្សយ៉ាងតិច៥នាក់ អាចជាប់ក្រោមគំនរបាក់បែកនៅទីនោះ ៕