ឡានស៊ីម៉ង់ត៍ បុកជាមួយរថភ្លើងភ្នំពេញ-កំពត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៩ ធ្នូ ២០១៦) ៖ មុននេះ មានករណីរថយន្តក្រឡុងស៊ីម៉ង់ត៍មួយគ្រឿង បានបុកជាមួយរថភ្លើង (មានតែក្បាល) មួយករណីទៀតហើយ បណ្តាលឱ្យអ្នកឡានរងរបួសគួរសម ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩ និង១៥នាទីព្រឹកថ្ងៃទី០៩ ធ្នូ ស្ថិតត្រង់ចំណុចផ្លូវរថភ្លើងមួយកន្លែង ក្នុងភូមិកំរៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពឱ្យដឹងថា គេមិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើករថយន្តក្រឡុកស៊ីម៉ង់ត៍ទេ ដោយរថយន្តនេះ មានពាក់ស្លាកលេខភ្នំពេញ 5A-0975 ពណ៌ខៀវ ធ្វើដំណើរពីលិចទៅកើត ។ រីឯរថភ្លើងមានតែក្បាលលេខ BB-1004 (ជាខ្សែរថភ្លើងភ្នំពេញ-កំពត) ធ្វើដំណើរពីជើង ទៅត្បូង ។
ប្រភពបន្តថា មុនពេលកើតហេតុ អ្នកភូមិបានឮសំឡេងស៊ីផ្លេរបស់រថភ្លើងនោះចុចឡើងកងរំពងផ្អើលគេទៅហើយ តែមិនដឹងថា ហេតុអ្វីបានជារថយន្តស៊ីម៉ង់ត៍អត់ឈប់ ទើបជាហេតុបណ្តាលឱ្យកើតមានគ្រោះថ្នាក់បែបនេះ ។ បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋានកំពុងចុះអន្តរាគមន៍ ៕