ពុល​ស្រានៅ​កំពង់​ឆ្នាំង​ស្លាប់​ ៨​នាក់ ​​១០​នាក់​ផ្សេងទៀត កំពុង​សង្គ្រោះបន្ទាន់

សារព័ត៌មាន​​ Cambodia News/

កំ​ពង់ឆ្នាំ​ (០៨ ធ្នូ ២០១៦) ៖ មាន​​ករណី​មនុស្ស​ស្លាប់​៨​នាក់​ជា​បន្តបន្ទាប់ និង​មនុស្ស​ចំនួន​១០​នាក់​ផ្សេងទៀត កំពុង​សង្គ្រោះបន្ទាន់ ដែល​ត្រូវបាន​ប្រពល​រដ្ឋ​ដាក់​ការសង្ស័យថា បណ្ដាលមកពី​ពុល​ស្រាស តែ​សមត្ថកិច្ច​រកឃើញ​នូវ​មូលហេតុ​ពិតប្រាកដ​នៅឡើយ​ទេ​។ ហេតុការណ៍​នេះ កើតឡើង​នៅ​តំបន់​ក្ដុល ភូមិ​ដំណាក់​អំពិល និង​ភូមិ​ក្ដុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ក្ដុល បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​៨ ខែធ្នូ ឆ្នាំ​២០១៦​នេះ​ថា ពលរដ្ឋ​ក្នុងភូមិ​ដំណាក់​អំពិល និង​ភូមិ​ក្ដុល បាន​ដេកស្លាប់​ចំនួន​៨​នាក់​ជា​បន្តបន្ទាប់ នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ ហើយ​នៅមាន​ជា​១០​នាក់​ផ្សេងទៀត កំពុង​សង្គ្រោះបន្ទាន់ នៅ​មន្ទីរ​បង្អែក​ខេត្តកំពង់ឆ្នាំង ក្នុងនោះ មាន​ស្ថានភាព​ធ្ងន់​មាន​ចំនួន​២​នាក់ និង​៨​នាក់​ទៀត ស្ថានភាព​ស្រាល​ឡើងវិញ​។​

​តាម​សម្ដី​ជនរងគ្រោះ បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​បាន​ពុល​បន្ទាប់ពី​ពិសារ​ស្រាស ក្នុង​ពិធី​បុណ្យសព​៧​ថ្ងៃ របស់​សាច់ញាតិ​ក្នុងភូមិ ដោយមាន​អ្នកខ្លះ​ហូប​តិច និង​អ្នកខ្លះ​ហូប​ច្រើន ស្រាប់តែ​យប់មិញ ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៦ មាន​អាកា​រៈ រាករូស ក្អួត ថប់​ដ​ង្ហើ​ប និង​ស្រវាំងភ្នែក ហើយ​ក្រោយមក​អ្នកស្រុក បាន​ដឹកជញ្ជូន​មក​កាន់​​មន្ទី​ពេទ្យ​ទាំងយប់​ភ្លាមៗ​៕

7

 

Related Articles

Back to top button
Close
Close