ឪពុក​កាប់សំលាប់កូនស្រីបង្កើត

សារព័ត៌មាន​ Cambodia News/

ព្រះសីហនុ (០៨ ធ្នូ ២០១៦) ៖ កាលពីវេលាម៉ោង១០យប់ នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦​ម្សិលមិញនេះ​មាន​ករណី​មនុស្ស​ឃាត​មួយ​កើត​ឡើង​ក្នុង​លំ​នៅ​ដ្ឋាន​ស្ថិត​ក្នុង​ភូមិ​វាល​មាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ នេះ​បើតាមសេចក្តីរាយការណ៏ពីកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

របាយការណ៏ដដែលបង្ហាញថា ជនសង្ស័យឈ្មោះ ជិវ រដ្ឋាភេទប្រុសអាយុ២៥ឆ្នាំ សព្វថ្ងៃប្រកបមុខរបរជា ជាងទង មានទីលំនៅចំណុចកើតហេតុ បាន​ប្រើកាំបិត​កាប់​ទៅលើជនរងគ្រោះដែលត្រូវជាកូនស្រីបង្កើតឈ្មោះជិវ លីហួរ ភេទស្រី អាយុ៣ឆ្នាំ បណ្តាលអោយស្លាប់យ៉ាងអណោចអធមនៅនឹងកន្លែងកន្លែងកើតហេតុ។

ហើយបុរសជាឱពុកនេះ បានរត់ចេញតាម ផ្លូវជាតិលេខ៤ នឹងបានដេញកាប់ជនរងគ្រោះកំពុងដើរតាផ្លូវ បណ្តាលឲ្យរងរបួសត្រង់ប្រអប់ដៃស្តាំ ។ជន​រង​គ្រោះ​ដែល​រងរបួស ដៃនេះ ឈ្មោះ មាន ហួត ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្ស ហើយត្រូវបានបញ្ជូនទៅព្យាបាលភ្លាមផងដែរ ។

បើតាមការបញ្ជាក់របស់ឈ្មោះ ជិន សាមាឌី អាយុ២៥ឆ្នាំ មុខរបរមេផ្ទះ ត្រូវជាប្រពន្ធរបស់ជនសង្ស័យបានអោយដឹងថា ជនស​ង្ស័យ​មាន​សភាព​ដូច​មនុស្ស​បែកថ្នាំហើយបានបំផ្លិចបំផ្លាញសំភារៈប្រើប្រាស់ក្នុងផ្ទះទាញកាំបិតដេញកាប់ខ្លួនតែគាត់រត់គេចខ្លួនមកប្តឹងសមត្ថកិច្ច ។បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវបា​ន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ ស្រុកព្រៃនប់ឃាត់ខ្លួនបានកំពុងអនុវត្តតាមនិតិវិធី៕

%e1%9f%a3

Related Articles

Back to top button
Close
Close