ភ្លៀង​នឹង​នៅ​តែ​បន្ត​ធ្លាក់​ក្នុង​កំរិតតិច​នៅ​តាម​បណ្តាខេ​ត្តមួយចំនួន​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៨ ធ្នូ ២០១៦) ៖ នាយកដ្ឋានឧតុនិយមក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ពីស្ថានភាពអាកាសធាតុថ្ងៃទី 0៧ ០៨និង ០៩ ខែ ធ្នូ ឆ្នាំ២០១៦ថា កម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធខ្ពស់ខ្សោយ​លក្ខណៈ​បែប​នេះ​ធ្វើ​ឲ្យអាកាស​ធាតុនៅ​ថ្ងៃ​នេះនៅតំបន់វាលទំនាបមួយ​ចំនូន​។

​ក្រសួងធនធានទឹកបន្ត​ថា សីតុណ្ហភាពអប្បបរមាពី២១ ទៅ២៣អង្សាសេ និងអតិបរមាពី៣០ទៅ៣២អង្សាសេ  ផ្ទៃ​មេឃ​មាន​ពពកពីតិចទៅមធ្យម ខ្យល់បក់មកពីទិសឦសាន្ត  មានល្បឿនពី៣ – ៥ m/s  នឹងអាចមានភ្លៀង ផ្គរ នៅ​ផ្នែក​ខ្លះ​នៃ​រាជ​ធា​​​នីភ្នំពេញ  ខេត្ត កណ្តាល  កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ព្រៃវែង និងខេត្ត ស្វាយរៀង។

​​ដោយឡែកនៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី២០-២២អង្សាសេ នឹងអតិបរមាពី៣០ – ៣២អង្សាសេ  ផ្ទៃមេឃ​មាន​ពពកពីតិចទៅមធ្យម ខ្យល់បក់មកពីទិសឦសាន្ត មានល្បឿនពី៣ – ៥ m/s    នឹងអាចមានភ្លៀង ផ្គរ នៅផ្នែកខ្លះនៃខេត្ត កំពង់​ចាម  ត្បូងឃ្មុំ  ក្រចេះ  ស្ទឹងត្រែង និងខេត្ត មណ្ឌលគីរី ៕

img_9860

 

 

Related Articles

Back to top button
Close
Close