ថ្ងៃ​ចូល​រោងការ​កូន ឪពុក​បែរជា​ចង​ ​កសម្លាប់​ខ្លួន​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (០៧ ធ្នូ ២០១៦) ៖ ​ថ្ងៃ​ទី​០៧ ធ្នូ ២០១៦ នៅ​ម៉ោង​៧​ព្រឹក មាន​ហេតុ​ការណ៍បង្ក​ឲ្យ​​ការ​ភ្ញាក់ផ្អើលមួយ​​នៅ​ក្នុងភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ដោយ​បុរស​ម្នាក់ បាន​ត្រូវ​ក្រុម​គ្រួសារ​ប្រទះ​ឃើញ​ស្លាប់​ដោយ​យក​ក្រមា​ចង​.​ក ទៅ​នឹង​ដើម​ព្រីង​កណ្តាល​វាលស្រែ ចម្ងាយ​ជិត​១​គីឡូម៉ែត្រ​ពី​ផ្ទះ​   ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​ទៀ​ថា បុរស​ដែល​សមត្ថកិច្ច​អះអាង​ថា​ធ្វើ​អត្តឃាត​ចង​.​ក​ស្លាប់​នោះ​ឈ្មោះ ង​ន់ សុខ​ជា អាយុ​៥៣​ឆ្នាំ ជា​កសិករ​រស់នៅ​ក្នុងភូមិ​-​សង្កាត់​ខាងលើ ។

សេចក្តីរាយការណ៍​បាន​ស្រង់​សម្តី​ក្រុម​គ្រួសារ​ឲ្យ​ដឹង​ដែរ​ថា មូលហេតុ​ដែល​បុរស​រូប​នោះ​ធ្វើ​អត្តឃាត ព្រោះតែ​គ្មាន​លុយរៀប​ការកូន​ស្រី​ពៅ​ដែល​តាម​គម្រោង​នឹង​ត្រូវ​ចូល​រោង​នៅ​ថ្ងៃ​ទី​០៧ ធ្នូ​នេះ ។ ប្រភព​បន​ញ្ជា​ក់​ទៀត​ថា នៅ​ពេល​នេះ រោងការ​បាន​ក្លាយជា​រោង​បុណ្យសព​ឪពុក ហើយ​ការ​រៀប​ការ​នឹង​ត្រូវ​លើក​ពេល​ទៅ​ថ្ងៃក្រោយ​វិញ ៕

7

Related Articles

Back to top button
Close
Close