ធី សុវណ្ណ​ថា ​នឹង​ប្ដឹង​ឡើង​តុលាការ បើ​​សិនជា​លោក ​កឹម​ សុខា ​មិន​​សុំទោស​នាង​​​ជា​សា​ធារណៈ​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៦ ធ្នូ ២០១៦) ៖  កញ្ញា ធី សុវណ្ណថា បានស្នើឱ្យលោក កឹម សុខា ធ្វើការសុំទោសជាសាធារណៈ ក្នុង​នាម​កញ្ញា​ជា​ជន​រង​គ្រោះពី​អំ​ពើ​បរិហា​កេរិ៍្ត​ពី​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​រូប​នេះ។​ កញ្ញា ធី សុវណ្ណថា បានសរសេរដូចនេះលើទំព័រហ្វេសប៊ុករបស់ កញ្ញា ​កាល​ពី​ម្សិល​មិញ​​។

កញ្ញាបានបន្តថា បើលោក កឹម សុខា មិនសុំទោសនាង នាងនឹងដាក់ពាក្យប្តឹងទៅតុលាការ ដើម្បីឲ្យតុលាការបន្តនិតិវិធីសំនុំរឿងផ្សេងទៀតរបស់លោក ដូចជា បរិហា​កេរ្តិ៍ ជួញដូរផ្លូវភេទ សូកប៉ាន់សាក្សី ជាដើម។

ខ្លឹមសារដែលកញ្ញា ធី សុវណ្ណថា បានបង្ហោះ មានអត្ថន័យដូចនេះ ៖ «សារផ្ញើជូនលោក កឹម សុខា បណ្តឹង​នាង​ខ្ញុំ បានធ្វើឲ្យលោកជាប់ឃុំ ៦ខែ ក្នុងស្នាក់ការបក្ស នាងខ្ញុំរីករាយ ដែលបានឃើញលោកទទួលស្គាល់កំហុស លោក​បាន​ស្នើ​សុំ​និង​ទទួល​ព្រះ​រាជ​ទាន​ទោស​ពី​ព្រះ​ម​ហាក្សត្រ នាងខ្ញុំ ក្នុង​នាម​ជា​ជន​រង​គ្រោះ​ពី​អំពើប​រិហាកេរ្តិ៍​របស់លោក ស្នើឲ្យលោកសុំទោសនាងខ្ញុំជាសាធារណ: ដើម្បីបញ្ចប់រឿង។

បើលោក មិន​សុំទោស​នាង​ខ្ញុំ​ទេ នាងខ្ញុំនឹងបន្តដាក់ពាក្យប្តឹងដើម្បីឲ្យតុលាការបន្តនីតិវិធីសំនុំរឿងផ្សេងទៀតរបស់លោក ដូចជា បរិហាកេរ្តិ៍ ជួញដូរផ្លូវភេទ សូក​សាក្សី ​ជាដើម…»។

សូមរម្លឹកថាកន្លងមក កញ្ញា ធី សុវណ្ណថា បានប្ដឹងលោក កឹម សុខា ពីបទបរិហាកេរ្ដិ៍កញ្ញា ដោយកញ្ញា បានទាមទារប្រាក់ពីលោក កឹម សុខា ១លាន​ដុល្លា​រ​អាមេរិក​។​ ប៉ុន្ដែយ៉ាងនេះក្ដី លោក កឹម សុខា ដែលជាប់ពាក់ព័ន្ធរឿងក្ដីករណីនាង ខុម ចាន់តារាទីហៅស្រីមុំ និងរឿងដែលលោកមិនចូលខ្លួននោះ ត្រូវ​បាន​ព្រះ​មហាក្សត្រ​លើក​លែងទោស តាមសំណើរបស់នាយករដ្ឋមន្ដ្រី៕

capture

Related Articles

Back to top button
Close
Close