ព្រោះរឿងប្រច័ណ្ឌប្តី កាប់ប្រពន្ធមួយផ្គាក់ស្លាប់
សារព័ត៌មាន Cambodia News/
ពោធិ៍សាត់ (០៦ ធ្នូ ២០១៦) ៖ ករណីឃាតកម្មនេះបានកើតឡើងកាលពីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចត្រពងពង់ក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះដែលស្លាប់ចោលកូន២នាក់នោះមានឈ្មោះ សួន ធី អាយុ៤០ឆ្នាំ ត្រូវបានបុរសជាប្តីឈ្មោះ ឆេង សារិទ្ធ អាយុ ៣៥ឆ្នាំដែលមានជម្លោះពាក្យសម្តីជាមួយប្រពន្ធខណៈជនល្មើសមានអាការៈស្រវឹង និងភ្លើងប្រច័ណ្ឌផងនោះបានទាញកាំបិតផ្គាក់កាប់ប្រពន្ធចំក្បាល ផ្នែកខាងក្រោយបណ្ដាលឲ្យធ្លាយខួរប្រកាច់ដាច់ខ្យល់ស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវនិងធ្វើការចាប់ខ្លួនជនល្មើសបាន ដើម្បីយកទៅចាត់ការតាមនីតិវិធី ចំណែកសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕