ប្រមុខរដ្ឋាភិបាល អំពាវនាវទៅដល់ម្ចាស់ផ្ទះជួលកុំឡើងថ្លៃ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៥ ធ្នូ ២០១៦) ៖ នៅក្នុងពិធីសម្ភោធរោងចក្រផលិតទឹកក្រូចកូកាកូឡានៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវទៅដល់ម្ចាស់ផ្ទះជួលកុំឲ្យតម្លើងថ្លៃនៅពេលដែលប្រាក់ខែ កម្មករនិងកម្មការនីនឹងត្រូវតម្លើងប្រាក់ខែនៅឆ្នាំក្រោយនេះ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ម្ចាស់ផ្ទះជួលទាំងអស់សូមកុំឡើងថ្លៃ ដើម្បីជួយសម្រួលដល់កម្មករ និង រាជរដ្ឋាភិបាល ដែលបានខិតខំដើម្បីជួយសម្រួលបន្ទុករបស់កម្មករនិងកម្មការនី ។
នៅដើមឆ្នាំក្រោយនេះប្រាក់ខែកម្មករនិងកម្មការនីរោងចក្រកាត់ដេរ និង វាយនភ័ណ្ឌនៅកម្ពុជា នឹងទទួលប្រាក់បៀវត្សរ៍គោល គឺ ១៥៣ ដុល្លារ ខណៈដែល បច្ចុប្បន្ននេះគឺត្រឹមតែ ១៤០ ដុល្លារ៕