ឆាយ សុផល ចេញ​សៀវភៅ កឹម សុខា ចំ​ថ្ងៃ​ កឹម​ សុខា​ ត្រូវ​បាន​ស្តេច​លើក​លែង​ទោស​ឲ្យ

15319273_1833064606916222_8376923906726439759_nភ្នំពេញ៖ លោក ឆាយ សុផល អ្នកសារព័ត៌មានជើងចាស់នៅសប្តាហ៍នេះបានចេញផ្សាយសៀវ​ភៅថ្មីមួយស្តីពី​ជីវិត និងការងារនយោបាយ​របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅចំថ្ងៃដែលលោក កឹម សុខា ត្រូវបានព្រះមហាក្សត្រខ្មែរផ្តល់ការលើក​លែង​ទោស​ឲ្យ​រួច​ផុត​ពី​ពិរុទ្ធ​ដែល​ទាក់​ទិន​នឹង​រឿង​ក្តី​អាស្រូវ​ស្នេហាកន្លងមក។

 

ឆាយ សុផល និង​សៀវ​ភៅ៖ កឹម សុខា - ជីវិត​ក្នុង​នយោ​បាយព្យុះភ្លៀង - កម្សួល​ចុងក្រោយ​នៃ​បដិវត្តន៍​ពណ៌។
ឆាយ សុផល និង​សៀវ​ភៅ៖ កឹម សុខា – ជីវិត​ក្នុង​នយោ​បាយព្យុះភ្លៀង – កម្សួល​ចុងក្រោយ​នៃ​បដិវត្តន៍​ពណ៌។

សូមរម្លឹកថា នៅ​រសៀលថ្ងៃទី៩ កញ្ញា ២០១៦ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោក កឹម សុខា ឲ្យ​ជាប់​ពន្ធនា​គារ​៥ខែ និងពិន័យជាប្រាក់៨០ម៉ឺនរៀល ពីបទបដិសេធក្នុងការ​ “មិន​ចូល​ខ្លួន​ក្នុង​នាម​ជា​សាក្សី” តាមមាត្រា ៥៣៨ នៃ​ក្រម​ព្រហ្មទណ្ឌ ទាក់ទិននឹង​រឿងអាស្រូវស្នេហាជាមួយនាង ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ។

សៀវភៅ​ដែលមានចំណងជើងថា “កឹម សុខា – ជីវិតក្នុងនយោបាយព្យុះភ្លៀង – កម្សួលចុងក្រោយនៃបដិវត្តន៍​ពណ៌” ត្រូវ​បាន​លោក ឆាយ សុផល ចេញ​ផ្សាយ​ជាសាធារណៈនៅព្រឹកថ្ងៃទី២ ធ្នូ ២០១៦ នៅប្រមាណ៦ម៉ោងមុនព្រះ​ករុ​ណា​ព្រះ​បាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី លើកលែងទោសឲ្យលោក កឹម​ សុខា។

នៅ​ពេលដែលសួរថា តើ​លោកដឹងមុនពី​ការ​លើកលែង​ទោសនេះឬ បានជាលោកចេញសៀវភៅនេះ លោក ឆាយ សុផល បាន​ឆ្លើយថា ​“ក្នុង​នាម​ជា​អ្នក​ព័ត៌​មាន​ដែល​តាមដានព្រឹត្តិការណ៍ប្រចាំថ្ងៃ និងជាអ្នកនិពន្ធសៀវភៅនយោ​បាយ​បែប​ប្រវត្តិ​សាស្រ្ត ខ្ញុំបានដឹងខ្យល់ខ្លះៗពីប្រភពរបស់ខ្ញុំ ដែលថា ​សភាព​ការណ៍​នឹង​ប្រែ​ប្រួល​នៅថ្ងៃទី២ធ្នូនេះ។ ដូច្នេះ ខ្ញុំត្រូវ​តែ​ចេញ​សៀវ​ភៅនេះឲ្យចំពេល”។
លោកថា សៀវភៅនេះបានចូលរោងពុម្ពតាំងពីពាក់កណ្តាលខែវិច្ឆិកា ដើម្បីចេញឲ្យទាន់នៅថ្ងៃទី២ ធ្នូ ដែលជា​ថ្ងៃ​ពិសេស ហើយថា ប្រសិន​បើសៀវ​ភៅ​ចេញ​ក្រោយការលើកលែងទោស នោះដូចជាមិនសូវមានការចាប់អារម្មណ៍ឡើយ។

លោក សុផល បានបញ្ជាក់ថា ក្នុងនាមជាអ្នកសារព័ត៌មានអាជីព ត្រូវតែតាមដានសភាពការណ៍ឲ្យបានជាប់ និង​ទាក់​ទង​ប្រភព​ដែលគួរឲ្យជឿជាក់ឲ្យបាល្អ ដើម្បី​វិភាគ​ឲ្យបានស៊ីជម្រៅ និងទាន់ព្រឹត្តិការណ៍ គឺមិនវិភាគតែពីក្នុងការិយាល័យ ឬអានព័ត៌មាននៅលើអ័នឡាញ (Online) នោះទេ ពោល គឺត្រូវផ្អែកលើប្រភព P3  គឺ People (មនុស្ស) Paper (ឯកសារ) និង Place (ទីកន្លែង)។

លោក ឆាយ សុផល បានផ្តាំផ្ញើដល់អ្នកដើរតាម ឬអ្នកបម្រើនយោបាយថា “ចេះច្បាប់ ត្រូវស្តាប់ខ្យល់។ ច្បាប់ជាបន្ទាត់ មាត់ជាអ្នកបកស្រាយ។ មនុស្សតែងច្បាប់ ហើយ​ច្បាប់ក្តាប់ដោយមនុស្ស។ មេៗនយោបាយនិយាយ ម្តងអញ ម្តងអូន ម្តងសត្រូវ ម្តងមិត្តជល់កែវស្រាគ្នា ដែល​ធ្វើ​អ្នក​បម្រើ​នយោ​បាយ​ងប់​ងល់​ជ្រុល​ហួស​ហេតុ​បត់មិនទាន់មេៗ”។

សៀវភៅ​ដែលមានចំណងជើងថា “កឹម សុខា – ជីវិតក្នុងនយោបាយព្យុះភ្លៀង – កម្សួលចុងក្រោយនៃបដិវត្តន៍​ពណ៌” ដែលមានកម្រាស់ជាង៣៤៣ទំព័រ ត្រូវ​បាន​ដាក់​លក់នៅឯពិធីព័រណ៍សៀវភៅកម្ពុជាឆ្នាំ២០១៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២-៤ ធ្នូ ឆ្នាំ២០១៦ នេះ នៅឯបណ្ណាល័យជាតិកម្ពុជា។

សៀវភៅ​ដែលមានកម្រាស់ជាង៣០០ទំព័រនេះ ពិតជាមានខ្លឹមសារមិនគ្រប់គ្រាន់ដូចការចង់បានរបស់អ្នកទាក់ទិននោះទេ ប៉ុន្តែយ៉ាងហោចណាស់ វាបាន​បង្ហាញ​ពី​ព្រឹត្តិការណ៍សំខាន់ៗ​ដើម្បី​ជាការរម្លឹកដល់អ្នកពាក់ព័ន្ធទាំងឡាយនៅក្នុងប្រវត្តិសាស្រ្តកម្ពុជាកន្លងមក។ ប្រសិនបើខ្ញុំមិនចងក្រងទុកទេ នោះ​ឯកសារ​ជា​ច្រើន​នៅ​រាយប៉ាយ ឬក៏ព្រឹត្តិការណ៍ខ្លះត្រូវបានគេភ្លេចនៅពេលក្រោយ

សៀវ​ភៅនេះក៏មានលក់​នៅឯបណ្ណាគារធំៗ និង​តូបកាសែត នៅក្នុងរាជធានីភ្នំពេញ ពិសេសនៅបណ្ណាគារ Monument Book ទាំងក្នុងអាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប ក្នុងផ្សារទំនើបអ៊ីអ័ន និងមុខផ្សាររាត្រីក្បែរផ្សារចាស់។

សៀវភៅ​ “កឹម សុខា – ជីវិតក្នុងនយោបាយព្យុះភ្លៀង – កម្សួលចុងក្រោយនៃបដិវត្តន៍​ពណ៌” រៀបរាប់ពីជីវិតឯកជន ការសិក្សា ការងារសង្គម និង​កិច្ច​ប្រទេស​ជាតិ​របស់​លោក កឹម សុខា  ព្រមទាំងហេតុការណ៍ដែលកើត​ឡើងពាក់ព័ន្ធគ្នាដូចសម្លកំពឹសកន្លងមកថ្មីៗនេះ។

លោក ឆាយ សុផល បានបញ្ជាក់ថា “ក្នុងនាមជាអ្នកព័ត៌​មាន​​​អាជីព ខ្ញុំ​ព្យាយាមកត់ត្រានូវអ្វីដែលជាទីចាប់អារម្មណ៍​ ហើយខ្ញុំជឿថា កំណត់ត្រានេះគឺជា​ឯកសារ​ជំនួយ​ស្មារតីមួយសម្រាប់មិត្តអ្នកអាន អ្នកនយោ​បាយ អ្នកបម្រើនយោបាយ អ្នកសិក្សាវិទ្យាសាស្រ្តនយោបាយ និងអ្នកស្រាវជ្រាវនយោបាយ ក៏ដូចជា​អ្នក​សារព័ត៌​មានផងដែរ”។

លោកបន្តថា “ជាការពិត កំណត់ត្រានៅក្នុងសៀវភៅនេះ ខ្ញុំ​គ្រាន់តែចង់ប្រាប់មិត្តអ្នកអានទាំងនៅជំនាន់នេះ និង​នៅជំនាន់​ក្រោយៗ​ឲ្យ​បាន​ដឹង​ពី​ហេតុ​ការណ៍​កើត​​ឡើងដែលពាក់ព័ន្ធគ្នាដូចសម្លកំពឹស ហើយត្រូវចាត់ទុកជាមេរៀននៃជីវិត ពិសេសនៅពេលខ្លួន​បាន​ក្លាយជា​បុគ្គលល្បីឈ្មោះ ជាអ្នកនយោបាយ ជា​ឥស្សរ​ជន​កំពូល ឬ​ជាអ្នកដឹកនាំប្រទេសជាដើម”៕

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋ​មន្រ្តី​ក្រសួងព័ត៌មាន (ស្តាំ) និង លោក ឆាយ សុផល នៅឯ​ពិធីបើក​ព័រណ៍​សៀវភៅ​កម្ពុជា​ឆ្នាំ​២០១៦ នាព្រឹកថ្ងៃទី២ ធ្នូ ឆ្នាំ២០១៦ នៅ​ឯ​បណ្ណា​ល័យ​ជាតិកម្ពុជា។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋ​មន្រ្តី​ក្រសួងព័ត៌មាន (ស្តាំ) និង លោក ឆាយ សុផល នៅឯ​ពិធីបើក​ពិព័រណ៍​សៀវភៅ​កម្ពុជា​ឆ្នាំ​២០១៦ នាព្រឹកថ្ងៃទី២ ធ្នូ ឆ្នាំ២០១៦ នៅ​ឯ​បណ្ណា​ល័យ​ជាតិកម្ពុជា។
15327250_1832884670267549_5298859056069145236_n
ពិព័រណ៍​សៀវភៅ​កម្ពុជា​ឆ្នាំ​២០១៦ នាព្រឹកថ្ងៃទី២ ធ្នូ ឆ្នាំ២០១៦ នៅ​ឯ​បណ្ណា​ល័យ​ជាតិកម្ពុជា។
15317856_1832884450267571_1125095939044087050_n
សៀវភៅនៅឯពិព័រណ៍​សៀវភៅ​កម្ពុជា​ឆ្នាំ​២០១៦ នាព្រឹកថ្ងៃទី២ ធ្នូ ឆ្នាំ២០១៦ នៅ​ឯ​បណ្ណា​ល័យ​ជាតិកម្ពុជា។
15253579_1832884533600896_1100118905942454186_n
ពិព័រណ៍​សៀវភៅ​កម្ពុជា​ឆ្នាំ​២០១៦ នាព្រឹកថ្ងៃទី២ ធ្នូ ឆ្នាំ២០១៦ នៅ​ឯ​បណ្ណា​ល័យ​ជាតិកម្ពុជា។

15253444_1832979893591360_2445789430171709303_n

20161204_085335

20161204_083024

20161204_091949

20161204_102114

Related Articles

Back to top button
Close
Close