មន្ត្រី​​ចូល​និវត្តន៍​ថៃ​១៨​នាក់​​បាន​​ស្លាប់ ​ក្នុង​ហេតុ​ការ​រថយន្ត​​​ធ្លាក់​ចូល​​ជ្រោះ​​​

សារព័ត៌មាន​ Cambodia News/

ថៃ (វិច្ឆិកា ២០១៦) ៖ ប្រភព​ព័ត​មានបាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ពោលគឺ​ចំ​ពេលដែល​រថយន្ត​ជួប​គ្រោះ​ធ្វើដំណើរ​នៅ​ចំណុច​មួយ​នៃ​ភាគ​ខាងជើង​ប្រទេស​ថៃ។ ជនរងគ្រោះ​គឺ​សុទ្ធតែជា​អតីតមន្ត្រី​ធ្វើការ​នៅ​ក្រុមហ៊ុន CAT Telecom របស់​រដ្ឋ ដោយ​ពួកគេ​ធ្វើដំណើរ​ប៉ន​ប៉ង​ពី​ខេត្ត ទៅកាន់​ក្រុង​បាងកក បន្ទាប់ពី​ដើរ​កំសាន្ត​ក្នុង​ថ្ងៃ​ឈប់សម្រាក។

មេបញ្ជាការ​ស្ថានីយ៍​នគរបាល Uttaradit លោក​ឧ​ត្ត​ម​សេនីយ៍ Ditsayadej Patcharapuwadol បាន​និយាយថា « មនុស្ស១៨នាក់​បាន​ស្លាប់ ហើយ២០នាក់​ទៀត​រងរបួស ក្រោយពេល​រថយន្តក្រុង​មួយគ្រឿង​បាន​ធ្លាក់​ចូលក្នុង​ជ្រោះ​ជ្រៅ ដោយសារតែ​អ្នកបើកបរ​មិនសូវ​សុំា​នឹង​ការធ្វើដំណើរ​តាមផ្លូវ​បែបនេះ»

លោក​បាន​បន្ថែមទៀតថា អ្នកបើកបរ​ក៏បាន​បាត់បង់​ជីវិត​ដែរ ក្នុង​ហេតុការណ៍​ដែល​បាន​កើតឡើង នៅ​ស្រុក Muang នៃ​ខេត្ត Uttaradit លើក​នេះ។ « រថយន្តក្រុង​ពេល​កំពុងធ្វើដំណើរ​ទៅ​បាងកក ក៏បាន​ធ្លាក់​ចេញពី​ផ្លូវ នៅពេលដែល​វា​បាន​បុក​នឹង​បា​រ៉ា​ស់​មួយ​ហើយ​ធ្លាក់ចុះ​ជ្រោះ​ជម្រៅ៥០ម៉ែត្រ»៕

5

 

 

Related Articles

Back to top button
Close
Close