ចំនួន​មនុស្ស​​ស្លាប់​​ក្នុង​​ការ​​វាយ​​ប្រហារ​​គ្រាប់​បែក​​អត្តឃាត​​​លើ​​វិហារ​អ៊ី​ស្លាម​​និកាយ​​ស៊ី​អ៊ី​ត​​ក្នុង​​ក្រុង​​កាប៊ុល​​​បាន​​កើន​​ដល់ ​២៧​នាក់​

សារព័ត៌មាន​​​ Cambodia News/

អាហ្វហ្គានីស្ថាន (២២ វិច្ឆិកា ២០១៦) ៖ មនុស្សយ៉ាងហោច ២៧នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​កាល​ពី​ថ្ងៃ​ចន្ទម្សិលមិញ នៅឯវិហារអ៊ីស្លាមនិកាយស៊ីអ៊ីតស្ថិតនៅក្នុងស្រុកឆាកាឡា នៃទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។

យោងតាមសម្ដីក្រុមមន្ត្រីនគរបាលបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣៥នាក់បានរងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ និង៣០​នាទី​ល្ងាចម៉ោងក្នុងស្រុក។

ក្រុមមន្ត្រីបានឲ្យដឹងថា ជនរងគ្រោះរួមបញ្ចូលទាំងកុមារផងដែរ។ សេចក្ដីរាយការណ៍ដំបូងបានឲ្យដឹងថា ជនបំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះជាតិផ្ទុះ អំឡុង​ពិធី​បុណ្យ​របស់​ក្រុមនិកាយស៊ីអ៊ីតដែលគេស្គាល់ថា អាបាអ៊ីនស្ថិតនៅឯវិហារបាគឺអ៊ុលអូឡាំ។

ក្រុមប្រឹក្សាអ៊ូឡេម៉ាបានប្រកាសការវាយប្រហារនេះ។ ទោះ​បី​ជាយ៉ា​ង​ណាក៏​ដោយក្រុមឧទ្ទាមតាលីបង់បាននិយាយថា ខ្លួន​មិន​មែន​ជា​អ្នក​ឈរ​នៅ​ពី​ក្រោយកា​រ​វាយ​ប្រហារ​នេះ​ឡើយ៕

3

Related Articles

Back to top button
Close
Close