ការ​ប៉ះ​ទង្គិច​រវាង​កង​កម្លាំង​នគរបាល និង​ក្រុម​អ្នក​តវ៉ា​នៅ​តែ​បន្ត​​ក្នុង​រដ្ឋធានី​អាតែន​

សារព័ត៌មាន​ Cambodia News/

ក្រិក (១៨ វិច្ឆិកា ២០១៦) ៖ នគរបាលបង្ក្រាបកុបកម្មក្រិក និងក្រុមបាតុករបិទមុខបានប៉ះទង្គិចគ្នា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នៅ​កណ្ដាល​រដ្ឋធានី​អាតែន​ជា​មួយ​ការ​បាញ់គ្រាប់បែកសាំង ក្រោយការដង្ហែក្បួនតវ៉ាមួយ រម្លឹកដល់ខួបនៃការធ្វើបដិវត្តន៍បង្ហូរឈាមរបស់សិស្សសាលាក្នុងឆ្នាំ1973 ដែល​បាន​ជួយ​ឲ្យ​មាន​ការ​ផ្ដួល​រំលំរបបដឹកនាំដោយយោធា របស់ប្រទេសនេះចន្លោះឆ្នាំ1967 និងឆ្នាំ1974។

ការប៉ះទង្គិចបានផ្ទុះឡើងតាមដងផ្លូវនានាជិតសាកលវិទ្យាល័យ Athens Polytechnic នៅពេលក្រុមអ្នកតវ៉ាបិទមុខពណ៌ខ្មៅគប់គ្រាប់បែកសាំង, ដំថ្ម និង​វត្ថុ​រឹង​ផ្សេងៗ​លើកងកម្លាំងនគរបាល ដែលបានតបតដោយឧស្ម័ន បង្ហូរទឹកភ្នែក និងគ្រាប់បែកពុល។

ក្បួនប្រចាំឆ្នាំជារឿយៗតែងក្លាយជាចំណុចរួមមួយសម្រាប់អ្នកតវ៉ាប្រឆាំង និងគោលនយោបាយរដ្ឋាភិបាល អំឡុងមានការងើបបះបោរជាសាធារណៈ ពាក់​ព័ន្ធ​នឹង​ប្រាក់​សោធននិវត្តន៍ និងការកាត់ប្រាក់បៀវត្ស ដែលទាមទារដោយសហគមន៍អឺរ៉ុប និងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ជាការដោះដូរនឹងការកម្ចីប្រាក់បន្ថែម ដើម្បីទប់ទល់នឹងវិបត្តិហិរញ្ញវត្ថុក្នុងប្រទេសក្រិក៕

1 2 3

Related Articles

Back to top button
Close
Close