សម្តេចតេជោ៖ អាចារ្យ​ដែល​មាន​ចំណេះ​ដឹង​ផ្តល់​ទំនុក​ចិត្ត​ដល់​ពល​រដ្ឋ ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៧ វិច្ឆិកា ២០១៦) ៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹង​អញ្ជើញ​សំណេះ​សំណាល​ជា​មួយ​ អាចារ្យ អាចារិនីទូទាំងប្រទេស នៅសាលចតុមុខ រាជធានីភ្នំពេញ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បញ្ជាក់ថា នេះគឺជាជួបជុំប្រចាំឆ្នាំរបស់អាចារ្យ និងអាចារិនីទូទាំងប្រទេស ដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងអំពី ក្បួន​ច្បាប់​ក្រឹត​ក្រម​អាចារ្យ​ជាគោលដែលមានការឯកភាពរួម និងដើម្បីលើកកម្ពស់ការយល់ដឹងលើកម្រិតវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរបន្ថែមដល់អាចារ្យ និង​អាចារិនី​ទាំង​អស់​ដែលទទួលបានការបណ្តុះបណ្តាល ពីសមាគមអាចារ្យខ្មែរ ។

សម្តេចតេជោបន្ត​ថា​ ការជួបជុំថ្ងៃនេះគឺដើម្បីឲ្យមានឱកាសផ្លាស់ប្តូរមតិយោបល់ និង​បាន​ចែក​រំលែក​នូវចំណេះដឹង ដល់គ្នាទៅវិញទៅមក ដើម្បី​ពង្រឹង​សមត្ថភាព​ចំណេះ​ដឹងទូទៅរបស់អាចារ្យ និងអារិនីឲ្យកាន់តែល្អ មានទំនុកចិត្ត និងទទួលយកបានក្នុងការ បម្រើ​កិច្ចការអាចារ្យនៅក្នុងប្រទេស៕

2

 

Related Articles

Back to top button
Close
Close