ក្រុមហ៊ុន​វិស្វកម្ម​ចិន​នៅ​ក្រុង​ស៊ូចូវ​ត្រូវ​បាន​ចោទ​ថា​ ​កេង​បន្​លំសម្ភារៈ​និង​ពលកម្ម​សាង​សង់​ស្ពាន

ដោយ Cambodia News
ក្រុមហ៊ុនវិស្វកម្មតំបន់សួនច្បារវ័ធឺថោននៃសាលាដំបូងក្រុងស៊ូចូវក្នុង​ប្រទេសចិនត្រូវបានអ្នកម៉ៅការបន្តចោទប្រកាន់ថា បាន​​លួចបន្លំខ្នាតសម្ភារៈសំណង់ និងចំនួនកម្មករ​ក្នុងការសាងសង់ស្ពានមួយខ្សែនៅ​ក្នុងទីក្រុងថៃហ៊ូថ្មី នៃខណ្ឌអ៊ូចុង ក្នុងក្រុងស៊ូចូវ​ នាពេលថ្មីៗនេះ ដែលបណ្តាលឲ្យស្ពានគ្មានគុណភាព និងប្រេះស្រាំ។

យោងតាមរបាយការណ៍មួយរបស់​អ្នកម៉ៅការបន្តសាងសង់ស្ពានបានសរសរថា ក្រុមហ៊ុនវិស្វកម្មតំបន់សួនច្បារវ័ធឺថោនបានទទួលសិទ្ធិសាងសង់ផ្លូវមួយខ្សែប្រភេទ​ប៊េ២នៅក្នុងទីក្រុង​ថៃហ៊ូថ្មី ក្នុងខណ្ឌអ៊ូចុង នៃក្រុងស៊ូចូវ​ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤​ ដោយមានទឹកប្រាក់ប្រមាណ៤៥លានយាន់។

របាយ​​ការណ៍​បន្ត​ថា អ្នកម៉ៅការបន្តគ្រាន់តែទទួលខុសត្រូវលើការងារពលកម្មប៉ុណ្ណោះ ឯការទិញសម្ភារៈសាង​​សង់ គឺក្រុមហ៊ុនវិស្វកម្មតំបន់សួនច្បារវ័ធឺថោនជាអ្នកទិញផ្ទាល់ ហើយចំនួនកម្មករ​ក៏ត្រូវបានក្រុមហ៊ុននេះដាក់បំភ្លៃ​លើសពីចំនួនដែលបានជួលជាក់ស្តែង។
បើតាមកិច្ចសន្យារបស់វិស្វកម្មសំណង់ស្ពានបានកំណត់ថា ត្រូវប្រើដែកថែប​ទំហំ១៦ម.ម ប៉ុន្តែជាក់
ស្តែងក្រុមហ៊ុនវិស្វកម្មតំបន់សួនច្បារវ័ធឺថោនបានប្រើដែកត្រឹមទំហំ៩.១ម.ម​ ដែលនាំឲ្យតួបញ្ឈរស្ពានមានស្នាមប្រេះមួយកន្លែងទទឹងប្រហែល២សង់ទីម៉ែត្រ ហើយថា រដ្ឋាភិបាលខណ្ឌអ៊ូចុង ដោយសិ្ថតក្រោមការដឹកនាំរបស់បុគ្គលិកការងារក្រុមហ៊ុន​វ័ធឺថោន បានធ្វើមិនដឹងមិនឮពីបញ្ហានេះ​ ដោយលាក់បាំងថ្នាក់ដឹកនាំខាងលើ។

ជាង​​នេះ​ទៅ​ទៀត ដោយសារតែការដេញថ្លៃរបស់ក្រុមហ៊ុនវិស្វកម្មតំបន់សួនច្បារវ័ធឺថោនទទួលបានដោយមិនស្របច្បាប់ នោះការគ្រប់គ្រងមានភាពរញ៉េរញ៉ៃ នាំឲ្យសសរគ្រឹះមិនបានបុកដល់ជម្រៅដូចបានកំណត់ក្នុងកិច្ចសន្យាដោយ​ភាគ​ច្រើន​​គ្រឹះ​ខ្លី ហើយគ្រឹះ​​នៅចំកណ្តាលក៏មិន​បាន​បុកស្របតាមប្លង់សាងសង់ឡើយ នេះបើយោងតាម
របា​យការណ៍ ដែល Cambodia News ទទួលបាន។

របា​យការណ៍បញ្ជាក់ថា បន្ទាប់ពីសាងសង់រួច ក៏មានការត្រួតពិនិត្យឃើញថា ស្ពានមានបញ្ហា ហើយក្រុមហ៊ុនវិស្វកម្មតំបន់សួនច្បារវ័ធឺថោនក្នុងរដ្ឋាភិបាលខណ្ឌអ៊ូចុងបែរជាទម្លាក់​កំហុស​មក​លើ​អ្នកម៉ៅការបន្តទៅវិញ ធ្វើឬក​ដូចជាមិនដឹងរឿង ហើយគេចវេសចេញពីការទទួលខុសត្រូវ ព្រមទាំងជ្រើសរើសការពិន័យ​ដល់អ្នកម៉ៅការបន្តសាង​សង់ មិន​​ព្រមបង់ថ្លៃសេវាពលកម្មឲ្យអ្នកម៉ៅការបន្ត ដើម្បីបំភាន់ថ្នាក់លើ។

Cambodia News មិនអាចទាក់ទងក្រុមហ៊ុនវិស្វកម្មតំបន់សួនច្បារវ័ធឺថោន ដើម្បីបំភ្លឺពីបញ្ហានេះ​បានទេ ហើយ Cambodia News នឹងព្យាយាមទាក់ទងស្ថានទូតចិន​ប្រចាំកម្ពុជាពីបញ្ហានេះ។

បន្ទាប់​​​ពីអ្នករាយការណ៍បានផ្តល់ដំណឹងជូនអគ្គនាយកដ្ឋានដឹកជញ្ជូនខេត្តណានជីងរួចមក ហើយដោយមានសម្ពាធ​​​ខ្លាំងពីថ្នាក់លើ ទើបរដ្ឋាភិបាលខណ្ឌអ៊ូចុងផ្តល់ដំណឹងនេះបន្តទៅមន្ទីរត្រួតពិនិត្យគុណភាព។

នៅក្នុងរបាយការណ៍នោះបានដាក់សំណួរថា “ជាទូទៅ ការបុកគ្រឹះគឺដើម្បីទប់ស្កាត់ការស្រុតចុះនៃផ្លូវ និងទប់​ជំហរស្ពាន ដោយវត្ថុធាតុដើមចាំបាច់បំផុតគឺសរសៃដែកមាំ ចុះបើវត្ថុធាតុដើមដូចជាដែកត្រូវបានកេងប្រវ័ញ្ជ លួចកាត់បន្ថយខ្នាតបែបនេះ តើសុវត្ថិភាពស្ពានទៅជាបែបណា?”។

អ្នកម៉ៅការបន្តម្នាក់បាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា មហ៊ុន​បាន ្រូវបានក្រុមៈសំណង់ និងបំប“ខ្ញុំសង្ឃឹមថា ក្រុមហ៊ុននឹងធ្វើការឆ្លើយតបមួយដោយស្មោះត្រង់ជូនប្រជាជន ក្វាងតា ដែលត្រូវតែគិតគូរពីមុខមាត់រដ្ឋាភិបាលចិនទាំងមូល ព្រោះវាអាចបាត់បង់សេចក្តីទុកចិត្តរបស់ប្រជាជនចិន”។

លោកបានបន្តថា ក្រុមហ៊ុនត្រូវតែដោះស្រាយ​បញ្ហាឲ្យបានឆាប់រហ័ស ដោយមិនត្រូវអត់ឱន ការពារជនល្មើស និងការពារគ្នាទៅវិញទៅមក ហើយរង់ចាំរហូតដល់ស្ពានបាក់ និងផ្លូវស្រុត នាំឲ្យបាត់បង់ជីវិតមនុស្សរហូតដល់ កំរិតធ្ងន់ធ្ងរនោះទេ”។

Cambodia News សូមផ្សាយបន្តនូវរបាយការណ៍ទាំងស្រុងជាភាសាចិនរបស់អ្នកម៉ៅការ ដែលមានខ្លឹមសារដូចខងក្រោម៖

 

苏州市水城市政园林工程有限公司承建的苏州市吴中区太湖新城纵一路二标,于2014年1月13日顺利通过了验收,审定价在4600万左右。首先,此标段是水城市政公司通过非法途径取得的。其次,在施工过程中,工程全线段的打桩都没有打到位,除了应付检测单位的,其余都是短桩,中间一段本应打桩的也没打。再次,标段中一座价值500多万的桥梁所用钢材全部与合同不符,桥体已出现2CM左右的裂缝。不仅如此,在施工过程中,施工合同、图纸形同虚设,偷工减料、管理混乱,不按合同、图纸施工。吴中区政府和苏州市交通局在接到举报后的大半年左右时间里推诿扯皮,企图息事宁人。而且吴中区还默许水城公司雇佣黑道人员恐吓举报者及家人,后经举报人上访至南京省交通厅后,吴中区政府才迫于压力通知质检部门检测。经检测,桥梁工程合同规定应使用16MM的钢材,实际直径不到12MM,应使用12MM的,实则在9.1MM左右,而桥体纵向确有一条宽2CM左右的裂缝。针对打桩部分,吴中区政府在水城公司的工作人员带领下,对问题桩体视而不见,选择了之前通过检测的、为了应付检测准备的桩体再次检测,蒙混上级领导和举报者。而且在检测出问题桥梁后吴中区政府只是摆姿态、装样子,避重就轻的选择以罚了事。另外,吴中区政府为了应付上级领导还委托上海同济大学进行桥体检测,检测结果不出所料的完全符合标准,如果承建单位都能随意更改当初项目设计标准,且设计和实际使用差距甚大,经检测还能符合标准,那要当初的设计部门何用?众所周知,打桩是为了防止路面下沉,支撑桥体的主要材料是钢筋,钢材偷工减料,桥梁安全难道完全不受影响?问题工程从施工到验收合格如何能通过监管、检测、质检层层关卡。我希望政府能给广大市民一个真诚的交代,及早得解决好问题,而不是姑息养奸、互相包庇,非要等到桥塌了,路沉了,出人命了才意识到严重性,不要光顾着顾全政府的脸面,而失了民心的里子!

img_4700

img_4699

img_4701

img_4697

img_4698

 

Related Articles

Back to top button
Close
Close