សំណុំរឿងលោក សម រង្ស៊ី ចោទសម្តេចតេជោទិញ Facebook Like បន្តសវនាការព្រឹកនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៨ វិច្ឆិកា ២០១៦) ៖ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះ សាលាដំបូងរាជធានីភ្នំពេញបន្តសវនាការលើសំណុំរឿងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ដែលចោទប្រកាន់សម្តេចតេជោនាយករដ្ឋមន្ត្រីថា បានទិញ Facebook Like។ សវនាការនេះដឹកនាំដោយលោក អ៊ឹម វណ្ណៈ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និង សៀង សុខ ជាតំណាងអយ្យការ។
គួរបញ្ជាក់ថា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ នៅលើទំព័រហ្វេសប៊ុករបស់លោកសម រង្ស៊ី (Sam Rainsy) បានបង្ហោះអត្ថបទ ដែលមានខ្លឹមសារមូលបង្កាច់ខុសពីការ ពិត ដែលចោទប្រកាន់លោក សោម សឿន ថា បានណែនាំដល់មន្ត្រី អ្នកគាំទ្រ និងបណ្តាញ រួមទាំងមន្ត្រីរាជការស៊ីវិល ប៉ូលិសនិងទាហាន ដើម្បីបង្កើតគណនីក្លែងក្លាយ ក្នុងគោលបំណងផ្តល់ការ Like សិប្បនិម្មិតដល់ទំព័រហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយភ្ជាប់ជាមួយការអត្ថាធិប្បាយ ថា Like មួយចំនួនធំដែលបង្ហាញលើទំព័រហ្វេសប៊ុករបស់សម្តេច គឺបានមកពីការទិញ ឬជួលមនុស្សក្រីក្រដែលអត់ការងារធ្វើឲ្យបង្កើត Accounts (គណនី) Facebook ក្លែងក្លាយដើម្បីផ្ដល់ Like សិប្បនិម្មិតក្លែងបន្លំជូនសម្ដេច៕