សម្ដេចតេជោ៖ វៀតណាម មករស់នៅកម្ពុជាតាំងពីជំនាន់បារាំង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ វិច្ឆិកា ២០១៦) ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២ខែ វិច្ឆិកា ឆ្នាំ២០១៦នេះ បានថ្លែងថាបារាំង បាននាំជនជាតិវៀតណាម មករស់នៅក្នុងប្រទេសកម្ពុជា សព្វថ្ងៃនេះ ។
សម្ដេចតេជោ បានមានប្រសាសន៍បែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ និងបើកការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងបេតុង ប្រវែង ១.២០០ គ.មនាខេត្តត្បូងឃ្មុំ។
សម្ដេចបានបញ្ជាក់ថា “…វៀតណាម មិនមកស្រុកខ្មែរឥឡូវណា វៀតណាមបារាំងអ្នកនាំមកនៅស្រុកខ្មែរតើ កុំចេះតែមកជេរខ្ញុំ… អាក្មេងជំនាន់ក្រោយ គ្មានដឹងអីសោះ…ត្រង់បញ្ហា បារាំងនាំវៀតណាមមកនៅស្រុកខ្មែរមិនថាឲ្យផង…”។
សម្ដេចបន្ដថា “…ដោយសារតែ មនុស្សមួយចំនួន មិនទទួលស្គាល់ប្រវត្តិសាស្ដ្រ គឺជេរតែអ្នកដឹកនាំប្រទេស កម្ពុជាជំនាន់ក្រោយ កុំគិតតែជេរពេក ឲ្យដឹងប្រវត្តិសាស្ដ្រកម្ពុជាផង…ប៉ុន្ដែយ៉ាងណាក៏ដោយ នយោបាយ របស់គណបក្សប្រជាជនកម្ពុជាគឺជានយោបាយត្រឹមត្រូវបំផុត សម្រាប់អភិវឌ្ឍន៍ កម្ពុជាទាំងមូល និងប្រជាពលរដ្ឋជាដើម…”៕