ទណ្ឌិត ៨៨​​នាក់​​នឹង​​ត្រូវ​លើក​លែង​និង​​បន្ធូរបន្ថយ​ទោស​ក្នុង​​ឱកាល​​​បុណ្យ​អុំទូក​ឆ្នាំ​នេះ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៨ តុលា ២០១៦) ៖ ​គណៈកម្មការជាតិ ពិនិត្យបញ្ជីស្នើសុំបន្ធូបន្ថយទោស និង​លើក​លែងទោស ដឹកនាំដោយលោក អង្គវង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បាន​សម្រេច​បញ្ជូនទណ្ឌិត ចំនួន ៨៨ នាក់ ( ស្ត្រី ៦ នាក់ ) ក្នុងចំណោមអ្នកទោស ៥៦០ នាក់ ដើម្បី​ដាក់​ជូន​ប្រមុខ​រាជ​រដ្ឋា​ភិបាល ​ទូលថ្វាយ ស្នើសុំព្រះមហាក្សត្រ ប្រទានការលើកលែងទោស និង​បន្ធូរ​បន្ថយ​ទោស ​ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំនេះ។

បន្ទាប់ពីកិច្ចប្រជុំរយៈពីរថ្ងៃ នៅថ្ងៃទី២៦ និងថ្ងៃទី២៧តុលា ឆ្នាំ២០១៧ លោក គឹម សន្តិភាព អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់អ្នកកាសែតថា ទណ្ឌិត ៨៨ នាក់នោះ មានស្ត្រី ៦នាក់។ ក្នុងនោះ ទណ្ឌិត ៧នាក់ ត្រូវបានស្នើលើកលែងទោស និងបន្ធូរបន្ថយទោស ៨១នាក់។

ចំពោះការបន្ធូរបន្ថយទោស ទណ្ឌិតចំនួន ៨១នាក់ មាន ៣ ប្រភេទ៖ ទី១-រយៈពេល ១២ខែ មាន ១៧នាក់ ( ស្ត្រី ២នាក់) ទី២-រយៈពេល ៩ខែ មានចំនួន ១៨នាក់ និងទី៣-ការបន្ធូរបន្ថយទោស រយៈពេល ៦ខែ មានចំនួន ៤៦ នាក់ ( ស្រី្ត ៤នាក់)។

សូមរម្លឹកថា ការលើកលែងទោស និងបន្ធូរបន្ថយទោស ត្រូវបានធ្វើឡើង ៣ដង ក្នុង ១ឆ្នាំ គឺនៅពិធីបុណ្យ វិសាខបូជា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងព្រះរាជពិធីបុណ្យអុំទូក។ នៅក្នុងពិធីបុណ្យអុំទូក កាលពីឆ្នាំ២០១៥ មានទណ្ឌិត ១០២ នាក់ ត្រូវបានលើកលែងទោស និង ៥៧៨ នាក់ ត្រូវបានបន្ធូរបន្ថយទោស៕

1

 

Related Articles

Back to top button
Close
Close