ស្លាប់ ​៦​នាក់ ​ក្នុង​​ហេតុការណ៍​​ឆេះ​​មន្ទីរ​ពេទ្យ​​ធំ​​មួយ​​នៅ​​ប្រទេស​​ម៉ា​ឡេស៊ី​​

សារព័ត៌មាន​​ Cambodia News/

ម៉ាឡេស៊ី (២៥ តុលា ២០១៦) ​៖ ​អ្នកជំងឺ​យ៉ាងហោចណាស់​៦​នាក់​បាន​ស្លាប់បាត់​បង់ជីវិត ខណៈដែល​អ្នកជំងឺ​រាប់រយ​នាក់​ផ្សេងទៀត​ត្រូវ​បង្ខំ​ជម្លៀស​ចេញមក​កន្លែង​សុវត្ថិភាព​ដោយ​សារ​អគ្គិភ័យ​បាន​ឆាប់ឆេះ​មន្ទីរពេទ្យ​ធំ​មួយ​នៅ​រដ្ឋ​Johor Baru នៃ​ប្រទេស​ម៉ាឡេស៊ី​។

នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នា​រសៀល​ថ្ងៃ​អង្គារ ទី​២៥ ខែតុលា ឆ្នាំ​២០១៦​នេះ​។​ សមត្ថកិច្ច​ម៉ាឡេស៊ី​បាន​និយាយថា អគ្គិភ័យ​បាន​ឆាបឆេះ​នៅ​អគារ​គាំពារ​អ្នកជំងឺ​ជាន់​ទី​ពីរ​របស់​មន្ទីរពេទ្យ Sultanah Aminah នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​តែម្តង ។

សមត្ថកិច្ច​បញ្ជាក់ថា បន្ទាប់ពី​បាន​ពន្លត់ភ្លើង​រួចរាល់ ប៉ូលិស​បាន​ចូលទៅក្នុង​អគារ​ដើម្បី​នាំយក​សាកសព​អ្នកជំងឺ​ចំនួន​០៦​នាក់ ដែល​ពួកគេ​ទំនងជា​ទទួលរង​ការ ឈ្លក់ផ្សែង និង​កម្តៅ​រហូតដល់​បាត់បង់​ជីវិត​៕

%e1%9f%a2

 

Related Articles

Back to top button
Close
Close