បំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងថៃ ស្លាប់ម្នាក់ និងរបួស ១៨នាក់
សារព័ត៌មាន Cambodia News/
ថៃ (២៥ តុលា ២០១៦) ៖ ប៉ូលិសបាននិយាយកាលពីថ្ងៃចន្ទទី២៤តុលាថា មនុស្សម្នាក់បានស្លាប់និងមនុស្សចំនួន១៨នាក់ផ្សេងទៀតបានរបួស នៅពេលដែលគ្រាប់បែកមួយបានផ្ទុះនៅខាងក្រៅហាងគុយទាវមួយនៅតំបន់ភាគខាងត្បូងនៃប្រទេសថៃ។
ការវាយប្រហារនេះបានកើតឡើង ស្របពេលជាមួយពិធីខួបនៃការស្លាប់ជនអ៊ីស្លាមក្នុងស្រុករាប់សិបនាក់ ដោយសារស្នាដៃរបស់កងកម្លាំងសន្តិសុខថៃ។
គ្រាប់បែកនេះបានផ្ទុះនៅខាងក្រៅហាងគុយទាវនេះកាលពីយប់ថ្ងៃចន្ទ នៅទីប្រជុំជនក្នុងខេត្តប៉ាតានី ភាគខាងត្បូងដែលមានជនអ៊ីស្លាមច្រើនរស់៕