រថយន្តប៉ូលិសហ្វីលីពីនបើកបុកហ្វូងអ្នកតវ៉ា
សារព័ត៌មាន Cambodia News/
ហ្វីលីពីន (២០ តុលា ២០១៦) ៖ ក្រុមអ្នកតវ៉ារាប់រយនាក់បានមកប្រមូលផ្តុំគ្នានៅស្ថានទូតអាមេរិកនេះដើម្បីសម្តែងការគាំទ្រចំពោះការប្រមាថដៀលត្មះកាលពីពេលថ្មីៗនេះរបស់ប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូធឺតេ ប្រឆាំងសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តជាយូរអង្វែងមកហើយរបស់ហ្វីលីពីននិងអំពាវនាវឱ្យកងទ័ពអាមេរិក ចាកចេញពីប្រទេសនេះ។
ប៉ូលិសក៏បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងប្រើដំបងវាយរុញច្រានក្រុមអ្នកតវ៉ាឱ្យថយក្រោយវិញ។ នៅពេលនោះ រថយន្តប៉ូលិសនេះ បានបើកថយក្រោយយ៉ាងលឿនបុកចូលហ្វូងមនុស្សរាប់សិបនាក់ ហើយបន្ទាប់មកបើកទៅមុខវិញដោយបុកបុរសម្នាក់ ដែលអាចក្រោកឈរបានហើយដើរចេញឆ្ងាយ។
លោក ហ្វ្រែងគ្លីន ឃូ (Franklin Khu) មន្ត្រីប៉ូលិស បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីមានហេតុការណ៍នេះថា “ពួកគេបានព្យាយាមដណ្តើមកាន់កាប់យករថយន្តនេះ ដោយព្យាយាមក្រឡាប់វា។ បើសិនពួកគេយកបានរថយន្តនេះ ពួកគេអាចបើកបុកចូលកងកម្លាំងប៉ូលិសផ្សេងទៀត”៕