អាជ្ញាធរសម្រេចបិទផ្លូវ២១៧ចាប់ពីចំណុចចំណុចស្ពានជ្រៃបណ្តោះអាសន្ន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ តុលា ២០១៦) ៖សេចក្តីរាយការណ៍បានឲ្យថា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះផ្លូវលេខ២១៧ (ហៅផ្លូវការដូង)ត្រូវបានអាជ្ញាធរមូលដ្ឋានបង្ខំចិត្តបិទចរាចរណ៍ បណ្តោះអាសន្នចាប់ពីចំណុចស្ពានជ្រៃក្នុងសង្កាត់ស្ពានថ្មីរហូតដល់ រង្វង់មូលកួស្រូវក្នុងសង្កាត់រលួស ខណ្ឌដង្កោ រហូតដល់ប្រវែង២ពាន់ម៉ែត្រ ដោយសារជំនន់ទឹកភ្លៀង។
សេចក្តីរាយការណ៍ដដែលបញ្ជាក់ថា ការជន់លិចនេះគឺចាប់តាំងពីល្ងាចថ្ងៃទី១៨ តុលាមកម្ល៉េះ រហូតកមដល់ចំណុចខាងលើត្រូវបានជន់លិចជម្រៅទឹកប្រមាណ១ម៉ែត្រ ហើយកំពុងហូរកាត់ខ្លាំងផងដែរ៕