ខឹងឪពុកម្តាយស្តីបន្ទោស វាយកម្ទេចម៉ូតូមួយគ្រឿង រួចចងកសម្លាប់ខ្លួន
សារព័ត៌មាន Cambodia News/
កំពង់ឆ្នាំង (១៨ តុលា ២០១៦) ៖ កាលពីវេលាម៉ោង០២រសៀលថ្ងៃទី១៧ តុលា ២០១៦ យុវជនម្នាក់បានចងកសម្លាប់ ស្ថិតត្រង់ចំណុចដំបូកដើមជ្រៃកណ្តាលស្រែ ក្នុងភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំងដោយគ្រាន់តែឪពុកស្តីបន្ទោសឱ្យបន្តិបន្តួច ។
ជនរងគ្រោះឈ្មោះ សោម វ៉ុន អាយុ២០ឆ្នាំ ជាអ្នកធ្វើស្រែ មានទីលំនៅក្នុងភូមិត្រោកកណ្តាល ឃុំស្រែថ្មី ស្រុករលារប្អៀរ។
តាមប្រភពពីក្រុមគ្រួសារបានឱ្យដឹងថា នៅមុនថ្ងៃកើតហេតុ ឪពុកបានស្តីបន្ទោសឱ្យជនរងគ្រោះបន្តិចបន្តួច តែជនរងគ្រោះហាក់ដូចជាខឹងច្រឡោតខ្លាំងនៅព្រឹកនោះ រហូតទៅយកដំបងឈើមកវ៉ៃម៉ូតូខ្ទេចអស់មួយគ្រឿង ហើយបានដើរចេញពីផ្ទះបាត់មួយថ្ងៃមួយយប់តែម្តង ។
លុះនៅរសៀលស្អែកឡើង ទើបមានអ្នកស្រុកប្រទះឃើញជនរងគ្រោះស្លាប់ដោយចង.កនឹងដើមជ្រៃកណ្តាលវាលស្រែ សពរឹងខ្លួនបាត់ទៅហើយ ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យដឹងថា ជនរងគ្រោះពិតជាបានចង.កសម្លាប់ខ្លួនប្រាកដមែន៕