ព្រឹកនេះសម្តេច ហ៊ុន សែន ចុះទៅខេត្តបន្ទាយមានជ័យ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ តុលា ២០១៦) ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្តដំណើរចុះតាមបណ្តាខេត្តទៀតហើយ ដើម្បីសំណេះសំណាលជាមួយមន្ត្រីរាជការ សាកសួរសុខទុក្ខប្រជាជាពលរដ្ឋ ក៏ដូចជាពិនិត្យមើលសមិទ្ធផលនានានៅតាមបណ្តាខេត្តផងដែរ។
សម្តេចតេជោ ហ៊ុន សែន រួមនិងគណៈប្រតិភូ បាននិងកំពុងធ្វើដំណើរដោយចុះពិនិត្យស្ថានភាពនិងសមិទ្ធិផលនានាតាមផ្លូវឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ៕