រថយន្ត​​ដឹក​កម្មករ​បុក​ជាមួយ​រថយន្ត CRV បណ្តាល​ឲ្យ​មនុស្ស ​២៥​នាក់ របួសធ្ងន់​ស្រាល ​

​សារព័ត៌មាន​​ Cambodia News/

ព្រះសីហនុ (១៤ តុលា ២០១៦) ​៖ កាល​ពី​ថ្ងៃទី​១៣ តុលា ម្សិលមិញ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង រវាង​រថយន្ត​សាំ​យ៉ុង​ដឹក​កម្មករ បាន​បុក​ជា​មួយ​​រថយន្ត​ម៉ាក CRV  ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​១៩៣-​១៩៤ ស្ថិតក្នុង​ភូមិ​អូរ​ចំណារ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​បណ្តាល​ឲ្យ​កម្មករ​ចំនួន ២៥​នាក់ រងរបួស​ធ្ងន់​ស្រាល​ ។

លោក យ៉ូ​វ ខេមរា ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​រថយន្ត​១​គ្រឿង​ម៉ាក CRV ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ​2B-6692 បើកបរ​ដោយ​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ឈ្មោះ​Low kok Beng ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ភ្នំពេញ បាន​បើក​មក​បុក​ជាមួយ​រថយន្ត​សាំ​យ៉ុង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ព្រះសីហនុ​2A-5863 ដឹក​កម្មករ​រោងចក្រ ទិសដៅ​ប​ញ្ជ្រា​ស់​គ្នា​នោះ បណ្តាល​ឲ្យ​រថយន្ត​ដឹក​កម្មករ ធ្លាក់ចូល​ព្រៃ​ក្រឡាប់​ជាច្រើន​ត្រលប់ មាន​មនុស្ស​របួស​ស្រាល២១នាក់ និងធ្ងន់៤នាក់​។​

​ក្រោយពេល​កើតហេតុ នគរបាល​ជំនាញ បាន​ទៅ​ជួយ​អន្តរាគមន៍ និង​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​គ្លីនិក​ឯកជន​វាលរេញ​។ ដោយឡែក​រថយន្ត​ទាំង​២​គ្រឿង ត្រូវបាន​ស្ទូច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ រង់ចាំ​ដោះស្រាយ​បន្ត​៕

4

Related Articles

Back to top button
Close
Close