ប្រធានាធិបតី​ចិន​​​ចាប់​ផ្តើម​ដំណើរ​ទស្សនៈ​កិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​នៅកម្ពុជា​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (១៣ តុលា ២០១៦) ៖ ដូច​​ដែលបាន​គ្រោងទុក ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិន បានអញ្ជើញមក ដល់​កម្ពុជា​​នៅវេលាថ្ងៃត្រង់​ទី​១៣ ខែ តុលា ដោយសុវត្ថិភាព។

វត្តមានរបស់ ឯកឧត្តម ស៊ី ជីនភីង ត្រូវទទួល​​​បដិសណ្ឋាកិច្ច​​ស្វាគមន៍​នៅ​​ព្រលាន​យន្ត​ហោះ​​អន្តរជាតិ​ភ្នំពេញ​ ពីសំណាក់ មន្រ្តី​ជាន់​ខ្ពស់​នៃរាជរដ្ឋាភិបាលកម្ពុជា និង ព្រះបរមរាជវាំង​ សិស្សនិស្សិត និង មន្រ្តីរាជការ​ជាច្រើនរូប  ។

ឯកឧត្តម គ្រោងនឹង​ចូល​បង្គំគាល់ ព្រះករុណា​​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងចូល​គាល់​សម្តែងការគួរសម​ជាមួយសម្តេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរ​រាជ​​មាតា​​ជាតិកម្ពុជា ។​

នៅថ្ងៃដដែល ​ឯកឧត្តម នឹងអញ្ជើញ​​​ជួប​សវនាកា​រ​ជាមួយសម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះ​រាជា​​ណា​ចក្រ​កម្ពុជា នៅវិមាន​​សន្តិភាព និង ធ្វើ​ជាអធិបតី​ភាព  ក្នុងពិធី​​ចុះហត្ថលេខា​លើឯកសារ​មួយចំនួន។

នេះគឺជាដំណើរបំពេញទស្សនៈកិច្ចផ្លូវរដ្ឋ​លើកទី​១ របស់ ឯកឧត្តម​នៅកម្ពុជា ក្រោយពេល​ដែល ឯកឧត្តម ធ្លាប់មក​បំពេញ​ទស្សនៈ​​កិច្ច​នៅកម្ពុជា​ម្តង កាលពីឆ្នាំ​២០០៩ នៅក្នុងពេលឯកឧត្តម ជាអនុ​ប្រធានាធិបតី៕

b

 

Related Articles

Back to top button
Close
Close