ព្រះមហាក្សត្រ​ អំពាវ​នាវ​​ដល់​​ប្រជាពល​រដ្ឋ ​ឲ្យ​​ប្រកាន់​​ភ្ជា​ប់​​​នូវ ​គោលការណ៍​​សាមគ្គី​ភាព ​

សារព័ត៌មាន​ Cambodia News​/
ភ្នំ​ពេញ (០៧ តុលា ២០១៦) ៖ ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ផ្ញើជូន​តំណាងរាស្ត្រ ក្នុងឱកាស​បើក​បវេសនកាល នៃ​រដ្ឋសភា សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៧ នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៦​នេះ​ ព្រះមហាក្សត្រ បាន​កោតសរសើរ និង​ថ្លែងអំណរគុណ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង​ប្រធាន​គណៈកម្មការ​ទាំង​១0 នៃ​រដ្ឋសភា

និង​សមាជិក សមាជិកា​ទាំងអស់ នៃ​រដ្ឋសភា ដែល​បាន​បំពេញការងារ អស់ពី​កម្លាំងកាយ​ចិត្ត ពុំ​គិតពី​ការនឿយហត់ ខិតខំ​យកចិត្តទុកដាក់ ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ និង​សង្គមជាតិ ក្នុង​វិស្សមកាល កន្លងមកនេះ​។​

​ជាមួយគ្នានេះ ព្រះមហាក្សត្រ ក៏បាន​កោតសរសើរ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ រាជរដ្ឋាភិបាល​កម្ពុជា ប្រកបដោយ​ភាពរឹងមាំ កសាង​សេដ្ឋកិច្ច សង្គម ដើម្បី​ឆ្ពោះទៅរក ការកាត់បន្ថយ​ភាពក្រីក្រ និង​បញ្ហា​ប្រឈម​ទាំងឡាយ របស់​ប្រទេសជាតិ​។​

​នៅក្នុង​ព្រះរាជសារ ព្រះមហាក្សត្រ បាន​បន្តថា កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា រវាង​រដ្ឋសភា និង​រាជរដ្ឋាភិបាល បាន​ធានា​ឲ្យ​មាន​ស្ថិរភាព នយោបាយ និង​សង្គម ជាមួយនឹង​ការគ្រប់គ្រង សេដ្ឋកិច្ច ប្រកបដោយ ភាពត្រឹមត្រូវ និង​ជឿនលឿន ទាំងនេះ​បាន​នាំ​ឲ្យ​កម្ពុជា សម្រេចបាន​នៅ​អត្រា​ខ្ពស់ នៃ​កំណើនសេដ្ឋកិច្ច​ខ្ពស់ ជា​បន្តបន្ទាប់​។​

​ជាមួយគ្នានេះ ព្រះមហាក្សត្រ ក៏បាន​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​ទាំងអស់ ទាំង​ក្នុង និង​ក្រៅប្រទេស សូម​ប្រកាន់​ភ្ជាប់​នូវ គោលការណ៍​សាមគ្គីភាព ដើម្បី​រួមគ្នា​សំដៅ​កសាង​
​និង​ការពារជាតិ និង​សមិទ្ធផល​សង្គម​៕

3
1

Related Articles

Back to top button
Close
Close