រដ្ឋសភា​​បើក​​កិច្ច​ប្រជុំ​​​ពិភាក្សា​ និង​អនុម័ត​​លើ​​របៀប​វារៈ​​ចំនួន​​៨​ ព្រឹក​​នេះ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (០៧ តុលា ២០១៦) ​៖ នៅវេលា​ម៉ោង​៨ និង​០០​នាទី​ព្រឹក​ថ្ងៃទី​០៧ ខែតុលា ​នេះ​​ ​រដ្ឋសភាបាន​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៧ នីតិកាល​ទី​៥ ក្រោម​អធិបតីភាព សម្តេច ហេង សំរិន ប្រ​ធានា​រដ្ឋសភា ដោយមាន​ការពិភាក្សា និង​អនុម័ត​លើ​របៀប​វារៈ​ចំនួន​៨ ​។

ទោះជា​យ៉ាណា​ក្នុង​កិច្ចប្រជុំ​នេះ​គេ​សង្កេតឃើញថា មានតែ​តំណាងរាស្ត្រ​គណបក្ស ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ (​វត្តមាន​ចំនួន​៦៧​រូប​) ដោយឡែក​ក្រុមតំណាងរាស្ត្រ​គណបក្សប្រឆាំង មិនមាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​នោះទេ​។

របៀបវារៈ​ដែល​នឹង​ពិភាក្សា និង​អនុម័ត​នៅក្នុង​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៧ សម្រាប់​នីតិកាល​ទី​៥​នេះ​រួមមាន​៖​ទី​១៖ ព្រះរាជ​សារ​ព្រះមហាក្សត្រ ជូន​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៧ នីតិកាល​ទី​៥​។ ទី​២៖ របាយការណ៍​ស្តីពី​សកម្មភាព របស់​រដ្ឋសភា ចន្លោះ​​សម័យប្រជុំ​រដ្ឋសភា លើក ទី​៦ និង​លើក​ទី​៧ នីតិកាល​ទី​៥​។

ទី​៣៖ ការបោះឆ្នោត​ទុកចិត្ត​អគ្គសវនករ និង​អគ្គ​សវន​កា​រង ចំនួន​៣ រូប នៃ​អាជ្ញាធរ សវនកម្ម​ជាតិ សម្រាប់​អាណត្តិ​៥​ឆ្នាំ​។ ទី​៤៖ ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង​អ្នក​ប្រកប​វិជ្ជា​ជិ​វៈ វិស័យ​សុខាភិបាល ។​ទី​៥៖ ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​៧

ស្តីពី​ប្រព័ន្ធ​ឆ្លងកាត់​គយ នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន ស្តីពី​កិច្ច ស​ម្រូ​ល​ការដឹកជញ្ជូន​ឆ្លងកាត់​ទំនិញ​។ ទី​៦៖ ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធី សារ​ដើម្បី​អនុវត្ត​កញ្ចប់​ទី​៦ នៃ​ការប្តេជ្ញារ​បើកចំហ​សេវា​ហិរញ​ញ្ញ​វត្ថុ នៅក្រោម​កិច្ចព្រមព្រៀង ក្របខ័ណ្ឌ​អាស៊ាន​ស្តីពី​សេវា​។

ទី​៧៖ ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យប់​ព្រម​លើ​កិច្ចព្រមព្រៀង ស្តីពី​ការបង្កើត​អង្គភាព​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន បូក​៣​។ ទី​៨៖ ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​៖ កិច្ចព្រមព្រៀង ស្តីពី​ការបង្កើត និង​ការអនុវត្ត​បញ្ជរ​តែមួយ អាស៊ាន​, ពិធី សារ​ស្តីពី​ការបង្កើត និង​ការអនុវត្ត​បញ្ជរ​តែមួយ​អាស៊ាន និង​ពិធីសារ​ស្តីពី​ក្របខ័ណ្ឌ ច្បាប់​សម្រាប់​អនុវត្ត​បញ្ជរ​តែមួយ អាស៊ាន​ជាដើម​៕

1

Related Articles

Back to top button
Close
Close