ក្រសួង​ធនធានទឹក ប្រកាសអាសន្ន​ពី​ជំនន់​ទឹកភ្លៀង​

សារព័ត៌មាន​ Cambodia News​/

​ភ្នំពេញ​ (០៦ តុលា ២០១៦) ៖ ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៥ តុលា ម្សិលមិញ ថា ដោយសារ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់ៗ​គ្នា នឹងធ្វើ​ឲ្យ​ខេត្ដ​មួយចំនួន​របស់​កម្ពុជា​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ ២០១៦​។

ក្រសួង​នេះ បាន​ព្យាករ​ថា ខ្យល់មូសុង​និរតី បាន​នឹង​កំពុង​បន្ត​ឥទ្ធិពល​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។ ប្រព័ន្ធ​សម្ពាធ​ទាប​បន្ត​អូស​កាត់​លើ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា បណ្ដាល​ឲ្យ​តំបន់​វាលទំនាប និង​ខ្ពង់រាប​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន​។ ចំណែក​តំបន់​មាត់សមុទ្រ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ​។​

​ក្នុងនោះ​ក្រសួង​ធនធានទឹក ក៍បាន​ប្រកាសអាសន្ន​ផងដែរ​សម្រាប់​ខេត្ត រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧ​ត្ត​រ​មានជ័យ កំពង់ធំ កំពង់ស្ពឺ និង​មួយផ្នែក​នៃ​ខេត្តបន្ទាយមានជ័យ សៀមរាប និង​ខេត្តបាត់ដំបង អាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់ៗ​គ្នា នឹង​បង្ករ​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ ៕

3

2

Related Articles

Back to top button
Close
Close