ក្រសួង​អប់រំ​ ដាក់​ទណ្ឌ ​បុគ្គលិក​អប់​រំំ ៩​រូប ដែល​​​ប្រព្រឹត្ត​កំហុស​ឆ្គង ​នៅ​ក្នុង​ការ​ប្រឡងបាក់ឌុប ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៥ តុលា ២០១៦) ៖ ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី០៤តុលា ឆ្នាំ ២០១៦ នេះ បានច សេចក្តីប្រកាសព័ត៌មាន ស្តីពីទណ្ឌកម្មខាងវិន័យចំពោះបុគ្គលិកអប់រំ ៩​រូប​ដែល​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង​នៅ​ក្នុង​ការ​ប្រឡង​សញ្ញា​ប័ត្រ​មធ្យ​ម​សិក្សា​ទុតិយ​ភូមិ​ សម័យ​ប្រឡង ២២ សីហា ២០១៦។

ដោយ​ស្រប​តាម​ទណ្ឌកម្មខាងវិន័យថ្នាក់ទី១និងថ្នាក់ ទី២ ដែលមានចែងនៅក្នុងច្បាប់ ស្តីពី​សហលក្ខ​ន្តិកៈ​មន្ត្រីរា​ជ​ការ​ស៊ីវិល​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជានិង ប្រកាសលេខ ៧២៧ អយក​.​ប្រក​ស្តីពី​ការ​កម្រិត​វិន័យ​ចំពោះ​បុគ្គលិក​អប់រំ​ក្នុង​ការ​ប្រឡង​សញ្ញា​ប័ត្រ​​មធ្យម​សិក្សា​ទុតិយភូមិ ទាំងនៅក្នុងដំណើរការសំណេរ កំណែ និងដំណើរការស្រង់បូកដោយកុំព្យូទ័រ។

យោងតាមសេចក្តីប្រកាសនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០១៦ នេះ បានអោយដឹថា អង្គប្រជុំក្រុមប្រឹក្សាវិន័យរបស់ក្រសួងអប់រំ យុវជន និងកីឡាបានពិនិត្យនិងសម្រេចដាក់ទណ្ឌកម្មខាងវិន័យចំពោះគណៈមេប្រយោគ ចំនួន ០៩ រូប​ដែល​បាន​ប្រព្រឹត្ត​កំហុស​ឆ្គងក្នុងការប្រឡងសញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិសម័យប្រឡង៖ ២២ សីហា ២០១៦ កន្លងមកនេះ៕

4

Related Articles

Back to top button
Close
Close