រដ្ឋមន្ត្រីក្រសួងសុខាភិបាលច្រានចោល ការលើកឡើងរបស់ទូតអាមេរិក ទាក់ទងជម្ងឺZika
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ តុលា ២០១៦) ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីថ្ងៃទី៣ តុលា ម្សិលមិញ បានច្រានចោលទាំងស្រុង ចំពោះការលើកឡើងរបស់ទូតអាមេរិកដែល ថា តំបន់ខ្លះក្នុងប្រទេសកម្ពុជា កំពុងកើតមានជម្ងឺ Zika។
ឯកឧត្តម ម៉ម ប៊ុនហេង បានថ្លែងប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកថា ចាប់តាំងពីឆ្នាំ២០១០មក ប្រទេសកម្ពុជាពុំទាន់រកឃើញករណីជម្ងឺZikaទេ, ហើយលោកសុំបដិសេធទាំងស្រុង ចំពោះការលើកឡើងរបស់ទូតអាមេរិក ដោយហៅថា ជាការចោទប្រកាន់។
សេចក្ដីថ្លែងបែបនេះរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើឡើងភ្លាមៗបន្ទាប់ពីស្ថានទូតអាមេរិកប្រចាំកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយដោយថា ជម្ងឺzika កំពុងតែកើតមានតាមតំបន់ខ្លះ នៃប្រទេសកម្ពុជា។
គួរបញ្ជាក់ថា ជម្ងឺ zika ត្រូវគេរកឃើញចម្លងចេញពីសត្វមូស ហើយមានគ្រោះថ្នាក់ខ្លាំងសម្រាប់ស្ត្រីមានផ្ទៃពោះ ដែលនឹធ្វើឲ្យកូនក្នុងផ្ទៃមានក្បាលខុសប្រក្រតី។ បច្ចុប្បន្នជម្ងឺប្រភេទនេះកំពុងតែញាំញីខ្លាំង នៅប្រទេសសឹង្ហបុរី និងថៃ ដែលមានព្រំប្រទល់ជាប់នឹងកម្ពុជា៕