ទឹកភ្លៀងជន់លិចផ្លូវមួយចំនួនក្នុងក្រុងបាងកក
សារព័ត៌មាន Cambodia News/
បាងកក (០៤ តុលា ២០១៦) ៖ ភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យផ្លូវជាច្រើននៅក្នុងទីក្រុងបាងកករងការលិច និងកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ នេះបើយោងតាមការចុះផ្សាយ របស់កាសែត Bangkok Post ។
ប្រធានការិយាល័យគ្រប់គ្រងធនធានទឹកលោក Lertchai Sri-anand បានឲ្យដឹងថា ទឹកដែលហូរចេញពី ទំនប់ទន្លេ Chao Phraya ឬក៏ទំនប់ទឹកផ្សេងទៀត នឹងមិនបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពក្នុងទីក្រុង បាងកកឡើយ ក៏ប៉ុន្តែទន្ទឹមនោះដែរ។
លោកបញ្ជាក់ថា បញ្ហាលិចទឹកសម្រាប់ទីក្រុងបាងកក នោះគឺថា ប្រឡាយទឹក ឬប្រព័ន្ធលូមិនអាចបង្ហូរទឹកចេញបានលឿនគ្រប់គ្រាន់ឡើយ៕