​៣​​ថ្ងៃ ​នៃ​​ពិធីបុ​ណ្យ​​ភ្ជុំ​បិណ្ឌ​ គ្រោះ​ថ្នាក់​​ចរាចរណ៍​​ថយ​​ចុះ​​ជាង​​ឆ្នាំ​មុន​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៤ តុលា ២០១៦) ៖ ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរា​ចរ​ណ៏ក្នុងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៩កញ្ញា ដល់ថ្ងៃទី០១តុលា២០១៦ សម្រាប់ ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ បាន​កើត​ឡើង​ចំនួន៤​២លើក លើ៥១ លើកថយចុះ៩លើក បើប្រៀបធៀប៣ថ្ងៃភ្ជុំដូចគ្នាកាលពីឆ្នាំ ២០១៥ បណ្តាល​អោយ​មនុស្ស​ស្លាប់​១៩​នាក់​ថយ២នាក់ របួស ធ្ងន់ស្រាល៦៦នាក់ថយចុះ៣០នាក់បើធៀបឆ្នាំកន្លងទៅ ។

ឧត្តមសេនីយ៏ឯកបណ្ឌិត រុន រត្ន័វាសនា បានបញ្ជាក់ថា ចំពោះគ្រោះថ្នាក់ចរាចរណ៏ខាងលើនេះ បើធ្វើការប្រៀបធៀប រយៈ​ពេល​​៣ថ្ងៃសម្រាប់ថ្ងៃភ្ជុំបិណ្ឌដូចគ្នា ទាំងអ្នកស្លាប់ និង របួសមានការថយចុះ ។ មូលហេតុដែលបណ្តាលអោយគ្រោះ ថ្នាក់​នោះ​គឺ បើកល្បឿនលឿន មិនគោរពច្បាប់ ងងុយដេក ស្រវឹង មិនប្រកាន់ស្តាំ បើកជែងគ្នា កត្តាអាកាសធាតុ និង​កត្ត​យាន​យន្ត​ជា​ដើម ៕

2

 

Related Articles

Back to top button
Close
Close