ក្រសួង​ពាណិជ្ជក​ម្ម​ចុះ​ MOU​ ជា​មួយសា​ក​លវិទ្យាល័យ​​ AUPP ក្នុង​ការអនុវត្តគ​ម្រោង​ Microsoft​ នៅ​កម្ពុជា

សារព័ត៌មាន​ Cambodia News​/

ដោយ ៖ ហេង នាង​/

​ភ្នំពេញ​ (២៧ កញ្ញា ២០១៦) ៖ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ក្រសួង​ពាណិជ្ជ​កម្ម និង​សាកល​វិទ្យា​ល័យ​អាមេរិក​កាំង​ភ្នំពេញ​ (AUPP) បានចុះហត្ថលេខា ចាប់​ដៃ​គ្នា​ដើម្បី​អនុវត្ត​គម្រោង​ Microsoft នៅ​កម្ពុជា​លើផែ្នកព័ត៌មាន បទពិសោធន៍

និង​ចំណេះដឹ​ង​ទាក់​ទង​នឹង​ពាណិជ្ជ​កម្ម​ក្នុ​ង​វិស័យ​អប់​រំនិ​​​ង​ការ​ អនុវត្ត​គម្រោង​បក​ប្រែ​មក​ជា​ភាសា​ខែ្មរ (Translator Hub-Khmer) ​នៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ។

អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ​ បានថ្លែងថា “កិច្ចសហការនេះនឹងដើរតួនាទីយ៉ាងសំខាន់ និង​ផ្តល់​អត្ថ​ប្រយោជន៍យ៉ាងច្រើនទៅដល់អ្នកប្រើប្រាស់ក្នុងសង្គម។ AUPP ជាសាកលវិទ្យាល័យតែមួយ គត់​ដែល​ក្រសួង​ពាណិជ្ជ​កម្ម​បាន​សម្លឹងឃើញ ដែលផ្តល់នូវធនធានមនុស្សប្រកបដោយគុណភាព។

ជាមួយ​គ្នា​នោះ​ដែរ​ លោកសាស្ត្រាចារ្យបណ្ឌិត Nial Farrell សាកលវិទ្យាធិការស្តីទីទទួលបន្ទុកកិច្ចការសិក្សារបស់ AUPP បាន​និយាយ​ថា “សាក​លវិទ្យាល័យអាមេរិកាំងភ្នំពេញពិតជាមានក្តីសោមនស្សរីករាយខ្លាំងណាស់ ដែល​ទទួល​បាន​ឱកាស​ដ៏ថ្លៃ​ថ្លា​ជា​​ដៃគូរសហប្រតិបត្តិការលើគម្រោងបកប្រែ Translation Hub-Khmer ក៏​ដូច​ជា​គម្រោង​ផ្សេងៗ​ទៀត​ជា​មួយក្រសួង​ពាណិជ្ជ​កម្ម​។

ដើម្បី​អនុវត្ត​គម្រោង​នេះ​និស្សិតនៅ AUPP បាន​ត្រៀម​ខ្លួន​ជា​ស្រេច ​​ហើយ​ពួក​គេ​បាន​បណ្តុះ​គំនិត​ក្នុ​ង​ការ​ចែក​រំលែក​ចំណេះ​ដឹង​ ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត”។

យោងតាមខ្លឹមសារនៃឯកសារចុះហត្ថលេខាបានឲ្យដឹងថាក្រសួងពាណិជ្ជកម្មនិងក្រុមហ៊ុនម៉ៃក្រូសូហ្វ (Microsoft) បាន​ចុះ​កិច្ច​ព្រម​ព្រៀងជាមួយគ្នាចំនួនពីរ កាលពីខែកក្កដានិងខែសីហា ឆ្នាំ២០១៦ ដើម្បី​អនុវត្ត​កិ​ច្ច​សហ​ប្រតិ​បត្តិកា​រ​ក្នុង​វិស័យ​ព័ត៌​មាន​វិទ្យា​រួម ​ មានការជំរុញនិងពង្រឹងការប្រើប្រាស់កម្មវិធីកុំព្យូទ័រនិងកម្មវិធីការពារសុវត្ថិភាពដែលមិនលួចចម្លង (Genuine Software) ។

ការបណ្ដុះបណ្ដាលនិងចែករំលែកចំណេះដឹងទាក់ទងបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិត (Cyber-crime and cyber-security) និងការផ្ដល់ព័ត៌មានអំពីបច្ចេកវិទ្យាថ្មីៗ៕

21 3

Related Articles

Back to top button
Close
Close