ទឹកជំនន់​​ និង​​បាក់​​ដី​​នៅ​​ឥណ្ឌូ​នេស៊ី ស្លាប់​​ ​២៧នាក់​​ បាត់​ខ្លួន ២២នាក់​

សារព័ត៌មាន​​ Cambodia News/

​​ឥណ្ឌូ​នេស៊ី (២៣ កញ្ញា ២០១៦) ៖ ក្រុម​សង្គ្រោះបាន​រកឃើញ​សាកសព​២៧​នាក់ និង​កំពុង​ស្វែង​អ្នក​បាត់​ខ្លួន២២នាក់​ទៀត ក្រោយ​ពេល​ទឹកជំនន់​និង​បាក់​ដី​បាន​វាយប្រហារ​កោះ​ឈ្វា ភាគ​ខាងលិច​ប្រទេស​ឥណ្ឌូនេស៊ី តាំង​ពីថ្ងៃ​អង្គារ​មកនេះ នេះ​បើ​តាម​​អ្នកនាំពាក្យ​ទីភ្នាក់ងារ​មហន្តរាយ​ជាតិ ចេញផ្សាយ​ក្នុង​សារ​ព័ត​មាន​ហ្ស៊ី​ន​ហួរ​នៅ​ថ្ងៃ​សុក្រ​នេះ។

លោក Sutopo Purwo Nugroho បាន​និយាយថា ទឹកជំនន់ភ្លាមៗបានកើត​មាននៅ​ស្រុក Garut បណ្តាល​ឲ្យ​ផ្ទះ៩៥១កន្លែង​ត្រូវបាន​បំផ្លាញ​ផង​ដែរ​។

ក្រុម​សង្គ្រោះ​ សរុប១៦០០នាក់ រួមមាន​ទាំង​នគរបាល​ទាហាន​ផង​នោះ​មកពី​ការិយាល័យ​ស្រាវជ្រាវ​និង​សង្គ្រោះ កំពុង​បន្ត​ប្រតិបត្តិ​ការស្វែងរក​អ្នក​បាត់​ខ្លួន។

ឥណ្ឌូនេស៊ី​គឺជា​ប្រទេស​ដែល​តែង​តេ​ជួប​គ្រោះទឹកជំនន់​និង​បំណាក់​ដី ក្នុង​រដូវភ្លៀង៕

1

Related Articles

Back to top button
Close
Close