ធី សុវណ្ណថា ប្រកាសទិញអង្ករ ១០តោន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២២ កញ្ញា ២០១៦) ៖ តបតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងធនាគារអភិវឌ្ឍន៍ជនបទ នាយិកាអង្គការយុវជនកិច្ចការសង្គម កញ្ញា ធី សុវណ្ណថា បានប្រកាសតាមបណ្តាញទំនាក់ទំនងសង្គម (Facebook) ដោយទិញអង្ករ១០តោនពីធនាគារស្រូវដើម្បីរួមចំណែកជួយកសិករខ្មែរ ។
កញ្ញា ធី សុវណ្ណថា បានប្រកាសតាមបណ្តាញទំនាក់ទំនងសង្គម Facebook ថា ពេលដែលស្រូវធ្លាក់តំលៃគ្មានទីផ្សារ អ្នកដែលរងគ្រោះលំបាកវេទនា គឺប្រជាកសិករ អ្នកដែលទទួលខុសត្រូវខិតខំដោះស្រាយបញ្ហាគឺរាជរដ្ឋាភិបាល អ្នកដែលសប្បាយរីករាយ គឺលោក សម រង្ស៊ី ព្រោះសម រង្ស៊ី តែងសុំអន្តរជាតិផ្តាច់ជំនួយនិងបិទទីផ្សារពីប្រទេសកម្ពុជា ។ខ្ញុំមិនគាំទ្របក្សសង្គ្រោះជាតិ ទៀតទេ» ។
សូមបញ្ជាក់ថា ចាប់តាំងពីក្លាយជាប្រធានអង្គការយុវជនកិច្ចការសង្គម គេសង្កេតឃើញ កញ្ញា ធី សុវណ្ណថា បានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារមនុស្សធ៌ម និង សង្គម ដើម្បីចូលរួមមួយផ្នែកជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល៕