ព្រះសង្ឃ ១៧អង្គ នៅវត្តភ្នំលៀប ពុលM150 និងស្ករកៅស៊ូ
សារព័ត៌មាន Cambodia News/
បន្ទាយមានជ័យ (២១ កញ្ញា ២០១៦) ៖ ព្រះសង្ឃចំនួន ១៧អង្គ ដែលគង់នៅវត្តបទុមស្រះឈូកភ្នំលៀប បន្ទាប់ពីឆាន់ស្ករកៅស៊ូ ជាមួយM150 បណ្តាលឲ្យពុលក្អួតចង្អោរ ភ្លាមៗត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ករណីនេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ កញ្ញា ម្សិលមិញ ក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា បន្ទាប់ពីព្រះសង្ឃបានឆាន់ទឹកភេសជ្ជៈM150 និងស្ករកៅស៊ូ ដែលពុទ្ធបរិស័ទ បានប្រគេនក្នុងពិធីដាក់បិណ្ឌ ក៏បានពុល ដោយមានអាការៈក្អូតស្រាលចំនួន១២អង្គ និងក្មេងវត្តម្នាក់ ភ្លាមៗ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យស្រុកព្រះនេត្រព្រះ ចំណែកព្រះសង្ឈចំនួន ២អង្គទៀត មានអាការៈធ្ងន់ធ្ងរ កំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាជប៉ុន នៃស្រុកមង្គលបូរី៕