សុខ ពិសី ឆេះដុំខ្លាំងរហូត ហៅ លី អ៊ីវ៉ាធីណា ជាតួឈ្នានីស (មានវីដេអូ)
សារព័ត៌មាន Cambodia News/
កម្សាន្ត (២០ កញ្ញា ២០១៦) ៖ កាលពីពេលថ្មីៗនេះ កញ្ញា សុខ ពិសី តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ បានឆេះដុំខ្លាំងពេលបានមើលវិដេអូក្នុងកម្មវិធី ពេញចិត្តឬអត់ របស់ទូរទស្សន៍ MYTV ខណៈពេលដែល មានប្អូនស្រីម្នាក់ លើកយកបទចម្រៀង កញ្ញា សុខ ពិសី មកប្រលងក្នុងកម្មវិធី។
ហើយភ្លាមៗស្រាប់តែកញ្ញា លី អ៊ីវ៉ាធីណា និយាយថា៖ “នេះបងនិយាយតាមត្រង់សំលេងរបស់ប្អូនច្រៀងពិរោះជាងម្ចាស់ដើមបន្តិច” ទើបធ្វើអោយ កញ្ញា សុខ ពិសី ឆេះដុំខ្លាំងតែម្តង។
ក្នុងការវាយបកទៅកាន់ កញ្ញា លី អ៊ីវ៉ាធីណា វិញគឺតារាចម្រៀង សុខ ពិសី ធ្វើការបង្ហោះវិដេអូរៀបរាប់ និងនិយាយចំៗថា តាមមុខមាត់និងការសម្តែង របស់កញ្ញា លី អ៊ីវ៉ាធីណា ពិតជាសមនឹងតួឈ្នានីស ហើយក៍មានបទពិសោធច្រើនផងដែរ។
គួរបញ្ជាក់ផងដែរថា សង្គ្រាមពាក្យសំដី រវាងតារាចម្រៀង សុខ ពិសី និង តារាចម្រៀង លី អ៊ីវ៉ាធីណា បង្កការភ្ញាក់ផ្អើលខ្លាំង នៅលើបណ្តាញសង្គម Facebook ហើយក៍មានការចែកចាយតៗគ្នាយ៉ាងច្រើន ផងដែរ៕ សូមទស្សនាវិដេអូខាងក្រោមទាំងអស់គ្នា៖