អាជ្ញាធរទទួលស្គាល់សមត្ថភាពស្ថានីយ៍បូមទឹកចាស់បូមទឹកចេញមិនទាន់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២០ កញ្ញា ២០១៦) ៖ នៅភូមិសាស្ត្ររាជធានីភ្នំពេញក្នុងរយៈពេលពីរថ្ងៃជាប់គ្នាគឺថ្ងៃទី១៧និងទី១៨ខែកញ្ញា ភ្លៀងធ្លាក់ខ្លាំងរហូតដល់កម្ពស់ទឹកភ្លៀង៦០មីលីម៉ែត្របានធ្វើឱ្យស្ថានភាពអាងស្តុកទឹកនិងប្រឡាយបឹងត្របែកទឹកនៅពេញប្រៀបនៅឡើយនិងស្ថានីយ៍បូមទឹកផ្សេងទៀតបានដំណើរការបូមទឹកចេញក្រៅក្រុងទោះបីខណ្ឌទាំង៤នៅកណ្ដាលទីក្រុងមិនលិចទឹកតែខណ្ឌជាយក្រុងខ្លះតំបន់មួយចំនួនទទួលរងការលិចលង់។
ពាក់ព័ន្ធបញ្ហាជំនន់ទឹកភ្លៀងនេះដែរលោកអភិបាលរាជធានីភ្នំពេញបានលើកឡើងថា ស្ថានភាពទឹកខាងលើនេះដោយសារសមត្ថភាពស្ថានីយ៍បូមទឹកចាស់បូមទឹកចេញមិនទាន់ប៉ុន្តែក្រុមការងារនឹងខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ដើម្បីអាចដំណើរការស្ថានីយ៍បូមទឹកថ្មីនៅថ្ងៃទី២០ខែកញ្ញានេះតែម្តង៕