ជប៉ុនព្រួយបារម្ភ ពីចំនួននារីព្រហ្មចារីមានការកើនឡើង
សារព័ត៌មាន Cambodia News/
ជប៉ុន (១៩ កញ្ញា ២០១៦) ៖ ជប៉ុនជាប្រទេសដែលមានប្រជាជនចាស់ជាងគេ និងមានអត្រាកំណើតធ្លាក់ចុះគួរឱ្យបារម្ភ ហើយមនុស្សភាគច្រើនគឺនៅលីវ។ ហើយបើទោះជាមានការប្រឹងប្រែងពីរដ្ឋាភិបាលជប៉ុនដើម្បីជំរុញឱ្យមានការរៀបការ និងយកកូន ក៏ហាក់មិនមានប្រសិទ្ធភាពដែរ។
បើយោងតាម កាសែត Japan Times បានឱ្យដឹងថា ការស្ទាបស្ទង់ថ្មីៗនេះអំពីប្រជាជនជប៉ុនអាយុពី ១៨ ដល់ ៣៤ ឆ្នាំ បានរកឃើញថា មនុស្សប្រុសចំនួន ៧០ ភាគរយមិនទាន់រៀបការ និងមនុស្សស្រីមិនទាន់រៀបការ និងមិនទាន់មានគូស្រករគឺមានចំនួន ៦០ ភាគរយ ដែលនេះជាហេតុនាំឱ្យអត្រាកំណើតនៅប្រទេសជប៉ុនមានទាបបំផុត
ហើយអ្វីដែលកាន់តែធ្វើឱ្យស្ថានភាពអាក្រក់នោះគឺ មនុស្សប្រុសចំនួន ៤២ ភាគរយ និងស្រីចំនួន ៤៤,២ ភាគរយបានទទួលស្គាល់ថា ពួកគេនៅបរិសុទ្ធ ១០០ ភាគរយ។ កាសិក្សានេះបានធ្វើឡើងដោយវិទ្យាស្ថានជាតិជប៉ុននៃប្រជាជន និងការស្រាវជ្រាវសន្តិសុខសង្គម នៅរៀងរាល់ ៥ ឆ្នាំម្តង៕