មាតាបិតាឬអាណាព្យាបាល​​ត្រូវជំរុញកូនចៅឲ្យខិតខំ​​​សិក្សារៀនសូត្រ

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ ថ្ងៃទី០១ សីហា នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញ សេចក្តី ប្រកាសព័ត៌មាន មួយដែលបានចុះហត្ថលេ ខាដោយលោក ថោង បូរ៉ាន់អគ្គនាយកនៃក្រសួងអប់រំ យុវជននិងកីឡា  ។ តាមសេចក្តីប្រកាសព័ត៌ មានបានឲ្យដឹងថា ក្រសូង បាន ធ្វើការ អំពាវនាវដល់មាតាបិតាឬអាណាព្យាបាលសិស្ស ឲ្យជួយជំរុញកូនចៅ ឲ្យខិតខំសិក្សារៀនសូត្រ ដើម្បីត្រៀមប្រលងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី០៦ខែសីហាខាងមុខនេះ។

គួរបញ្ជាក់ដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាខាងមុខ នេះ មានបេក្ខជនសរុបចំនួន ១១៤ ៤១៤នាក់ និងមានមណ្ឌលប្រឡងចំនួន ២៥៤មណ្ឌល ដែលចែក ចេញជា ៤ ៦៦២បន្ទប់ នៅរាជធានី-ខេត្តទាំង២៤ នៃព្រះរាជាណាចក្រកម្ពុជា ហើយលទ្ធផលនឹងត្រូវ ប្រកាសនៅរសៀលថ្ងៃទី៣១ សីហា ២០១២នេះ សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងខេត្ត កណ្តាល ហើយសំរាប់បណ្តារខេត្តផ្សេងៗទៀតគឺនៅថ្ងៃទី០១ កញ្ញា៕

Related Articles

Back to top button
Close
Close