គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​១៨​ខែ​កញ្ញា ស្លាប់​៨​នាក់​ របួសធ្ងន់​ស្រាល​១៦​នាក់​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ( ១៩ កញ្ញា ២០១៦) ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ១១លើក (យប់ ៤លើក ) បណ្ដាលឲ្យមនុស្សស្លាប់ ៨នាក់ ( ស្រី ២នាក់ ) រងរបួសធ្ងន់ ៦នាក់ ( ស្រី ១នាក់ ) និងរងរបួសស្រាល ១០នាក់ ( ស្រី ៤នាក់ ) ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ១១លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៨គ្រឿង រួមមាន ម៉ូតូ ចំនួន ៩គ្រឿង រថយន្តធុនតូច ចំនួន ៧គ្រឿង និងរថយន្តធុនធំ ចំនួន ២គ្រឿង ។

ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក ( ស្លាប់ ៣នាក់ ) , មិនប្រកាន់ស្តាំ ៣លើក ( ស្លាប់ ៥នាក់ ) , ស្រវឹង ១លើក , ប្រជែងគ្រោះថ្នាក់ ១លើក, មិនគោរពសិទ្ធិ ១លើក , ងងុយដេក ១លើក, និងកត្តាយានយន្ត ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១០នាក់ ( យប់ ៦នាក់ ) ៕

2

 

Related Articles

Back to top button
Close
Close