បំផ្ទុះ​​គ្រាប់​បែក​​នៅ​​ក្រុង​​ញូយ៉ក​​បណ្តាល​​ឲ្យ​​មនុស្ស​ ​២៩​​នាក់​​រ​ង​របួស​​

សារព័ត៌មាន​​ Cambodia News/

ញូយ៉ក (១៩ កញ្ញា ២០១៦) ​៖​ អភិបាលក្រុង​ញូយ៉ក​លោក Andrew Cuomo បាន​ថ្លែងថា មនុស្ស​យ៉ាងហោចណាស់​២៩​នាក់​បាន​រងរបួស​ប​ន្ទា​ប់​ពី​មាន​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​មួយ​គ្រាប់​នៅ​ទីក្រុង​ញូ​យក សហរដ្ឋអាមេរិក​។ នេះ​បើ​យោងតាម​បណ្តាញសារព័ត៌មាន CNN​។​

​លោក​អភិបាល​បញ្ជាក់ថា ហេតុការណ៍​ផ្ទុះ​ខាងលើ​កើតឡើង​នៅ​ម៉ោង ៨ និង​៣០​នាទី​យប់ (​ម៉ោង​នៅក្នុង​ទីក្រុង ញ៉ូ​យ៉​ក​) នៅ​ចន្លោះ​រុក្ខវិថី​ទី​៦ និង រុក្ខវិថី​ទី​៧ ផ្លូវ​លេខ ២៣ នៃ​សង្កាត់ Chelsea ក្នុង​តំបន់ Manhattan ស្ថិតនៅ​កណ្ដាល​ទីក្រុង New York៕

2

 

Related Articles

Back to top button
Close
Close