២​​នាក់​​ស្លាប់​ និង​​ជា​​​ច្រើន​​នាក់​​ទៀត​​បាត់​​ខ្លួន​​ក្នុង​គ្រោះ​ទឹក​ជំនន់​នៅ​​​​វៀត​ណាម​

សារព័ត៌មាន​ Cambodia News/

វៀតណាម (១៦ កញ្ញា ២០១៦) ៖ ស្ថានីយទូរទស្សន៍រដ្ឋ VTV បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មនុស្ស ២នាក់ស្លាប់ និងជាច្រើននាក់ទៀតកំពុងបាត់ខ្លួន ខណៈដែលភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានទឹកជំនន់ និងការរអិលបាក់ដីនៅភាគកណ្ដាលប្រទេស វៀតណាម។

នៅក្នុងខេត្តតាន់ហាវសាកសពមនុស្ស ២នាក់ត្រូវបានរកឃើញ ក្រោយពេលដែលហេតុការណ៍រអិលបាក់ដី បានវាយប្រហារ​មក​លើ​ខ្ទមមួយខ្នងជាកន្លែងដែលមនុស្ស ១០នាក់កំពុងជ្រកភ្លៀង។ មនុស្ស ៣នាក់បានរស់រាន និង ៥នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

សាលារៀនត្រូវបានបង្ខំបិទទ្វារ ហើយផ្លូវថ្នល់ត្រូវបានទឹកហូរកាត់ពីលើទុកឲ្យមនុស្សជាង ៣០០គ្រួសារជាប់ខ្លួន។ សូមបញ្ជាក់ថា តំបន់ភ្នំនៅភាគកណ្ដាលប្រទេសវៀតណាម តែងតែរងគ្រោះដោយសារទឹកជំនន់បណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្ស និង ខូច ខាត ដំណាំប្រជាពលរដ្ឋផងដែរ៕

11

 

Related Articles

Back to top button
Close
Close