គ្រោះថ្នាក់ចរាចរណ៍ម្សិលមិញគ្មានអ្នកស្លាប់ របួស ៩នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ កញ្ញា ២០១៦) ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ម្សិលិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៣លើក (យប់១លើក) បណ្តាលឲ្យរងរបួសធ្ងន់៥នាក់ និងរបួសស្រាល៤នាក់។ នេះបើយោងតាមរបាយការណ៍អគ្គស្នងការនគរបាលជាតិ។
របាយការណ៍ដដែលបន្តថា គ្រោះថ្នាក់ចរាចរណ៍ទាំង៣លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន៦គ្រឿង រួមមានម៉ូតូចំនួន៥គ្រឿង រថយន្តធុនតូចចំនួន១គ្រឿង។ របាយការណ៍បញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមាន ករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន១លើក, បត់គ្រោះថ្នាក់១លើក, មិនគោរពសិទ្ធិ១លើក ក្នុងនោះអ្នកមិនពាក់សវត្ថិភាព ពេលគ្រោះថ្នាក់៥នាក់។
ជាមួយគ្នានេះនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមានចំនួន២,៧៤៥ គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន៧៧៦ គ្រឿង និងពិន័យសរុបចំនួន១,៩៦៩គ្រឿង៕