រាជ​រដ្ឋាភិបាល​​​ទម្លាក់​​ថវិកា​ ​២០​​ទៅ​​៣០​​លាន​​ដុល្លារ​​ដោះ​ស្រាយ​​ការ​ធ្លាក់​​តម្លៃ​​ស្រូវ​​

សារព័ត៌មាន​ Cambodia News/​/

​ភ្នំពេញ​ (១៦ កញ្ញា ២០១៦) ៖ ​នៅ​សប្តាហ៍​ក្រោយ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB) នឹង​ទម្លាក់​ថវិកា​ពី​២០​ទៅ​៣០​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​ដោះស្រាយ​ការធ្លាក់ចុះ​នៃ​តម្លៃ​ស្រូវ​នាពេល​បច្ចុប្បន្ន​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក​អគ្គនាយករង ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB) ក្នុង​កិច្ចប្រជុំ​ពិភាក្សា ស្ដីពី ការប្រមូល​ទិញស្រូវ អង្ករ​សម្រាប់​
ការនាំចេញ ទៅកាន់​ទីផ្សារ​អន្តជាតិ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា​នេះ​។​
​លោក​អគ្គនាយករង​បាន​បញ្ជាក់ថា តួលេខ​ថវិកា​ច្បាស់់លាស់​នឹងត្រូវ​បង្ហាញ​ច្បាស់ យ៉ាងយូរ​នៅ​ដើម​សប្តាហ៍​ក្រោយ គឺ​បន្ទាប់ពី​មាន​ចំណារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ។​
​គួរ​បញ្ជាក់ថា តម្លៃ​ស្រូវ​នៅ​កម្ពុជា បាន​ធ្លាក់​តម្លៃ​យ៉ាង​កំ​ហុក ជា​បន្តបន្ទាប់​ដោយសារតែ​ឈ្មួញកណ្តាល ហើយ​ប្រជាកសិករ​បានបង្ហាញ​នូវ​ក្តីបារម្ភ​យ៉ាងខ្លាំង​ផងដែរ​។ ទន្ទឹម​នោះ​កសិករ​ក៏បាន​ផ្ទុះ​ការតវ៉ា​ថែមទៀត ទាក់ទង​ការធ្លាក់ចុះ​នៃ​តម្លៃ​ស្រូវ​នេះ​៕

6

 

Related Articles

Back to top button
Close
Close