នាយកវិទ្យាល័យ ដែលមានសិស្សជាប់និទ្ទេស A មានឱកាសចូលជួបសម្តេចតេជោ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ កញ្ញា ២០១៦) ៖ ក្រៅពីអនុញ្ញាតឱ្យសិស្សដែលប្រឡងជាប់និទ្ទេសA និងក្រុមគ្រួសារឡើងមករាជធានីភ្នំពេញដើម្បីជួបសំណេះសំណាល នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានសម្រេចឲ្យនាយកវិទ្យាល័យ ដែលមានសិស្សជាប់និទ្ទេសA ឡើងមកជួបសម្តេចជាមួយគ្នាផងដែរ។
តាមរយៈសារលើទំព័រ Facebook នៅយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែនលើកឡើងអំពីគម្រោងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសAនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ ដែលនឹងធ្វើឡើងនៅវិមានសន្តិភាព។
សម្តេចបានបញ្ជាក់ថា រាល់ការចំណាយសម្រាប់នាំសិស្សនិទ្ទេសA ក្រុមគ្រួសារ និងនាយកសាលាមកជួបសម្តេច នាពេលនេះទាំងការស្នាក់នៅ និងការធ្វើដំណើរ គឺជាការទទួលខុសត្រូវ របស់ក្រសួងអប់រំ និងអាជ្ញាធរថ្នាក់រាជធានី- ខេត្ត៕