គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​១៤ ​កញ្ញា​​ ​ស្លាប់ ០​២​​នាក់​​ រង​​របួស​​ធ្ងន់​​ស្រាល​​ ១៤​​នាក់​​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (១៥ កញ្ញា ២០១៦) ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៩លើក (យប់ ៣លើក ) បណ្តាលអោយមនុស្សស្លាប់ ២នាក់ ( ប្រុស ) រងរបួសធ្ងន់ ១២នាក់ ( ស្រី ១នក់ ) និងរងរបួសស្រាល ២នាក់ ( ស្រី ១នាក់ )។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៩លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៦គ្រឿង រួមមាន ម៉ូតូ ចំនួន ១១គ្រឿង និងរថយន្តធុនធំ ចំនួន ៥គ្រឿង ។

ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៥លើក ( ស្លាប់ ១នាក់ ) , មិនប្រកាន់ស្តាំ ១លើក ( ស្លាប់ ១នាក់ ) , ប្រជែងគ្រោះថ្នាក់ ១លើក , មិនគោរពសិទ្ធិ ១លើក , និងកត្តាយានយន្ត ១លើក ក្នុងនោះ អ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១៣នាក់ ( យប់ ៥នាក់ )៕

2

 

Related Articles

Back to top button
Close
Close