ឌួង ​លីនដា ​បដិសេធ​រឿង​វះ​កាត់​កែ ​ទម្រ​ង់​មុខ​ដូច ​ម៉ៃ ​ដាវី​កា​

សារព័ត៌មាន​​ Cambodia News/

កម្សាន្ត (១៥ កញ្ញា ២០១៦) ៖ មួយរយៈចុងក្រោយនេះ តារាសម្តែង និងជាតារាបង្ហាញម៉ូដ Sun Super Model កញ្ញា ឌួង លីនដា ត្រូវបានមហាជនក៏ដូចជា បណ្តាញទំនាក់ទំនងសង្គម ធ្វើការប្រៀបប្រដូចនាងទៅ និង តារាល្បីថៃ នាង ម៉ៃ ដាវីកា ថានាងបានយកមុខនាង ទៅធ្វើការះកាត់ ដើម្បីយកទម្រង់មុខឲ្យ ដូចទៅ និងតារាថៃរូបនោះ ។

ពាក់ព័ន្ធព័ត៌មាននេះ ត្រូវបានម្ចាស់សាម៉ីខ្លួនរូបនេះ ចេញមុខប្រតិកម្មថា នាងមិន បានធ្វើការវះកាត់ ដើម្បីយកទម្រង់មុខ ដូចតារាថៃឡើយហើយម្យ៉ាង បើតាមនាងមើលទម្រង់មុខ នាងនិងតារាថៃរូបនោះ គឺមិនដូចគ្នាឡើយ ។

កញ្ញា ឌួង លីនដា បានប្រាប់ឲ្យដឹងថា កន្លងមកធ្លាប់មានអ្នកយល់ច្រឡំ និងគិតថានាងមានមុខមាត់ដូចតារាថៃល្បី ម៉ៃ ដាវីកា តែអ្វីដែលនាងចង់បកស្រាយនោះ គឺមិនមែនជាការពិតទេ ព្រោះថាមុខនាងនិងគាត់មិនដូចគ្នាទេ ហើយនាងក៏មិនធ្លាប់មានក្តីស្រមៃ ចង់ធ្វើការវះកាត់ទម្រង់ ដូចអ្នកណាម្នាក់ឡើយ។

តារាស្រីវ័យក្មេង ដែលចូលប្រឡូក ក្នុងវិថីសិល្បៈប្រមាណ៣ឆ្នាំរូបនេះ បានប្រាប់ឲ្យដឹងទៀតថា «តាមពិតទៅខ្ញុំទទួល ស្គាល់ថាខ្ញុំធ្លាប់កែច្រមុះ តែដោយសារតែ ក្តីស្រលាញ់ ចង់ស្អាតតែសម្រាប់ទម្រង់មុខ និងចំណុចផ្សេងៗទៀត គឺខ្ញុំមិនបានវះកាត់កែ ដូចការលើកឡើងទេ៕2

1 3 4 5 6 7 8

Related Articles

Back to top button
Close
Close